(ភ្នំពេញ)៖ កីឡា បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការគាំទ្រការអភិវឌ្ឍរបស់កុមារ និងជួយពួកគេ ឲ្យរីកចម្រើនក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ដើម្បីបន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ព្រមទាំងចូលរួមលើកកម្ពស់ សកម្មភាពកីឡា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត រហូតមកដល់ពេលនេះ ម៉ៃឡូ ដែលជាស្លាកសញ្ញាភេសជ្ជៈដ៏ល្បីល្បាញមួយ របស់ក្រុមហ៊ុន Nestlé បានឧបត្ថម្ភគាំទ្រសកម្មភាពកីឡាជាច្រើន។

ថ្មីៗនេះ ម៉ៃឡូ បានចាប់ផ្តើមបង្កើតកម្មវិធីអភិវឌ្ឍន៍វិស័យកីឡា នៅតាមសាលារៀន ដែលជាកម្មវិធីត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ។ គម្រោងនេះ បានឆ្លុះបញ្ចាំង យ៉ាងជាក់ច្បាស់ ពីជំនឿដែលបានចែករំលែក ដោយភេសជ្ជៈម៉ៃឡូ ក្នុងគោលបំណងដើម្បីបង្ហាត់បង្ហាញពីបំនិនជីវិត និងគុណតម្លៃនៃជីវិតរបស់កុមារ ដែលអាចជួយពួកគេ ឲ្យទទួលនូវជោគជ័យក្នុងជីវិត និងអាជីពរបស់ពួកគេ នាពេលអនាគត។

គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការបង្កើនគុណភាពនៃជីវិត ក៏ដូចជាការរួមចំណែកដល់អនាគតមួយប្រកបដោយសុខភាពដ៏ល្អប្រសើរផងដែរ។ ម៉ៃឡូ ជាស្ថាប័នដ៏អស្ចារ្យតែមួយគត់ ដែលតែងតែជំរុញលើកទឹកចិត្ត និងផ្តល់ការគាំទ្រជានិច្ច ដល់សកម្មភាពកីឡា នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

ក្នុងនាមជាភេសជ្ជៈដែលមានរសជាតិសូកូឡា និងជាភេសជ្ជៈឈានមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅក៏បាន ម៉ៃឡូ តែងតែគាំទ្រ លើកស្ទួយ បំផុស និងរួមចំណែកយ៉ាងសំខាន់ ព្រមទាំងមានគោលជំហរយ៉ាងច្បាស់លាស់សម្រាប់ការជំរុញឲ្យមានការរីកចម្រើនជាវិជ្ជមានក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

តាមន័យវិទ្យាសាស្រ្ត កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ រួមទាំងការអភិវឌ្ឍផ្នែករាងកាយប្រាជ្ញាស្មារតី និងការអភិវឌ្ឍផ្នែកសង្គម។ កីឡា ធ្វើឲ្យកុមារកាន់តែមានភាពមាំមួន និងជួយដល់ការរីកលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។

កីឡា ជួយឲ្យកុមារមានឆ្អឹង សាច់ដុំរឹងមាំ កម្លាំងខ្លាំងក្លា ប្រាជ្ញវាងវៃ ជួយរក្សាទម្ងន់របស់ពួកគេ និងកាត់បន្ថយហានិភ័យនៃបញ្ហាទាក់ទងនឹងសុខភាពដែលអាចត្រូវបានវិវឌ្ឍន៍នៅពេលក្រោយក្នុងជីវិតរបស់ពួកគេ។ រាល់ពេល មានសកម្មភាពផ្នែករាងកាយ នោះវានឹងធ្វើឱ្យកុមារទទួលបានការគេងល្អគ្រប់គ្រាន់ និងមានទស្សនវិស័យប្រសើរសម្រាប់ជីវិត។ ក្មេងដែលមានសុខភាពល្អ និងរហ័សរហួន ជាក្មេងដែលមានការលើកទឹកចិត្តមានភាពវាងវៃ និងទទួលបានជោគជ័យផងដែរ។

តាមរយៈទស្សនទាននេះ ម៉ៃឡូ នឹងបន្តពង្រឹងពង្រីកឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀតក្នុងការជួយកុមារឲ្យមានការអភិវឌ្ឍ និងរីកលូតលាស់ជាមួយនឹងកីឡា ដោយបន្តជំរុញស្មារតី និងលើកទឹកចិត្តកុមារ ចូលរួមលេងកីឡា ឲ្យបានញឹកញាប់ ហើយផ្តល់ឲ្យពួកគេនូវម៉ៃឡូ ដែលជាភេសជ្ជៈផ្តល់នូវប្រភពថាមពល និងជាអាហារូបត្ថម្ភដ៏មានជីវជាតិ និងមានរសជាតិឆ្ងាញ់ ព្រមទាំងល្អបំផុតសម្រាប់សុខភាព។

ម៉ៃឡូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ ជាពិសេសអ្នកម្តាយដែលតែងតែជ្រើសរើស និងគាំទ្រម៉ៃឡូ។ នេះគឺជាប្រភព និងជាកាតាលីករមួយដ៏អស្ចារ្យ ដែលមិនអាចខ្វះបាន ដើម្បីជំរុញ លើកទឹកចិត្ត និងរុញច្រាន ក្រុមការងារម៉ៃឡូទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់មនុស្សគ្រប់គ្នា៕