(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅព្រឹក​ថ្ងៃ​ពុធ​ ១០កើត​ ខែ​ភទ្របទ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស​ ២៥២​ ត្រូវនឹងថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​ន្តី​​​បានអញ្ជើញ​ជួប​សំណេះសំណាល​ និងផ្តល់​ប័ណ្ណ​បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)​ ជូនសមាជិកអតីតយុទ្ធជនខេត្តកណ្តាល​ចំនួន ៥៤៣នាក់​ ។

បន្ទាប់​ពី​មតិ​ស្វាគមន៍​ របស់លោក​ ម៉ៅ​ ភិរុណ​ អភិបាល​នៃគណអភិបាល​ខេត្ត​កណ្ដាល​ រួចមក​ លោកទេសរដ្ឋមន្រ្តី​ គន់ គីម បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជនជូនដល់សមាជិក​ សមាជិកាទាំងអស់។

​​​​នៅចំពោះអតីតយុទ្ធជននោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ដែរថា​ ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ​ ចំពោះអូ​បងប្អូនអតីតយុទ្ធជន ទើបសម្តេចជំរុញឲ្យផ្តល់ប័ណ្ណ​បេឡា​សន្តិសុខសង្គម​ដល់អតីតយុទ្ធជន ដើម្បីទទួលបានការព្យាបាលជំងឺដោយមិនអស់ប្រាក់​នៅតាមមន្ទីរពេទ្យរដ្ឋ​ និងឯកជនដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម​។

មានប្រសាសន៍​នៅក្នុង​ឱកាសនោះ​ លោក​ទេសរដ្ឋមន្រ្តី​ បានថ្លែងកោតសសើរ និងអរគុណចំពោះបងប្អួូនយើងដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ រហូតទទួលបានលទ្ធផលត្រចេះត្រចង់។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះក៏មានការប្រកាសតែងតាំងលោក​ នៃ​ និយម​ ជា​ប្រធាន​ ស.អ.ក​ ខេត្តកណ្តាល​ ជំនួសលោក ឈៀ​ ស៊ីដារ៉ា​ ដែលត្រូវទៅទទួលភារកិច្ចថ្មី។

ដោយមានសំណូមពរពីសមាគមខេត្ត​ លោកទេសរដ្ឋមន្រ្តី​ បានគោរពស្នើសុំ​សម្តេច​ និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ចំនួន ២០ខ្នង​ និង ១៩ខ្នងទៀត​លោកផ្តល់ឈើជូន​ ហើយ​លោកអភិបាលខេត្ត​ ចេញថ្លៃឈ្នួលសាងសង់។

មុននឹងបញ្ចប់​ លោក គន់ គីម បានផ្តាំផ្ញើឲ្យថ្នាក់ដឹក​នាំ​ស​.អ​.ក​ គ្រប់​ថ្នាក់​ត្រូវមើលថែបងប្អូន​អតីតយុទ្ធជន ឲ្យបានល្អ​ប្រសើរ៕