(ភ្នំពេញ)៖ Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ គឺឡូយកប់ម៉ង់។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានថ្លែងថា «Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់ តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ»

Samsung Galaxy Watch 2018 មានសមត្ថភាពដូចជា៖

*រក្សាទំនាក់ទំនងជាប់ជានិច្ច៖ ការដាច់ទំនាក់ទំនងពីទូរស័ព្ទ Smartphone របស់អ្នកលែងជាបញ្ហាទៀតហើយ ជាមួយនឹងថ្មកាន់បានយូរ រហូតដល់៤៨ម៉ោង និង៨០ម៉ោង។ ដូច្នេះ លោកអ្នកអាចទទួលបានសារ និងការហៅចូលបានជានិច្ច។

*រក្សាសុខភាពមាំមួន ជាមួយ Samsung Health៖ Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។

លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន២១លំហាត់ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។

Water Lock Mode Prevents on Samsung Health Function វាមានតួនាទីជួយការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធិភាពបំផុត នៅពេលដែលអ្នកហែលទឹក។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះវានឹងការពារការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារការជ្រាបទឹកដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ពេលដែលលោកអ្នកចុចបិទ Water Lock Mode នឹងមានសម្លេងប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុងច្រានទឹកដែលហូរចូល។

ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុតGalaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ទាំងអស់ពីបណ្តាលត្រកូល Galaxy បង្កើតបាននូវបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក។

ម៉ូដដ៏ទំនើប និងឥតដែនកំណត់៖ វារក្សាម៉ូឌែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និងមានអេក្រង់បើកជានិច្ច។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និងពណ៌មាស មានទំហំ 42mm។ Galaxy Watch ផ្តល់នូវទំហំ និងស្ទីលជាច្រើន តាមតម្រូវការរបស់អ្នកប្រើប្រាស់។

Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក!

លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕