(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យឈានមុខគេ នឹងប្រារព្ធកម្មវិធីពិសេស Special Home Tour by Chip Mong Land នៅថ្ងៃទី ២២ និង ២៣ ខែកញ្ញា ខាងមុខនេះ ។

ក្នុងការិយាល័យលក់ គម្រោង ដឹ ផាក លែន 598 របស់ខ្លួនដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ រឺ ផ្លូវ ជា សុផារ៉ា។ កម្មវិធីនេះនឹងអញ្ជើញអតិថិជនទាំងអស់របស់ ជីប ម៉ុង លែន មកទស្សនាផ្ទះគំរូពិតដ៏ស្រស់ស្អាត ដែលមាន ៦ ប្រភេទ ដូចជាៈ វីឡា ឃ្វីន វីឡា ឃ្វីន A វីឡា ភ្លោះ វីឡាកូនកាត់ A វីឡាកូនកាត់ B និងផ្ទះអាជីវកម្ម។

កម្មវិធីនេះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដែលនាំលោកអ្នកអោយស្វែងយល់អំពីការរៀបចំតុបតែងខាងក្នុងផ្ទះបែបទំនើប ការប្រើប្រាស់ពណ៌ ការប្រើប្រាស់គ្រឿងសង្ហារឹមសម្រាប់បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងការរៀបចំសួនជាដើម។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងទទួលបានគូប៉ុងដែលមានតម្លៃរហូតដល់ ២,០០០ ដុល្លារ ភ្លាមៗ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ២ ហើយដែល ជីប ម៉ុង លែន ប្រារព្ធធ្វើកម្មវិធី Special Home Tour បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់កាលពីលើកទីមួយ។

គម្រោង ដឹ ផាក លែន 598 មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ រឺផ្លូវ ជា សុផារ៉ា។ ក្រៅពីនេះ មានគម្រោងជាច្រើនទៀតដូចជា គម្រោង ដឹ លែនម់ាក ២៧១ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែង ៣៧១ គម្រោង ដឹ ផាក លែន សែនសុខ និងគម្រោង ដឹ ផាក លែន TK តាមបណ្តោយផ្លូវ ម៉ុង ឬទ្ធី និងគម្រោង ដឹ លែន រីច ចំការដូច ស្ថិតតាមបណ្តោយផ្លូវ ទួលពង្រ។

សូមទំនាក់ទំនងមកកាន់ទំព័រ Facebook (Chip Mong Land) ឬ Instagram (chipmongland) ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធី ឬ ក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888 / 071 8997 888 / 081 997 888។

កុំភ្លេចចូលរួមទាំងអស់គ្នាណា!