(ភ្នំពេញ)៖ ក្រុមហ៊ុន Yuetai Group ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា នៅក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហើយបានចូលក្នុងទីផ្សារក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១១មកម្លេះ ដោយបានបង្កើតជាគម្រោងសំខាន់ៗ​ជាច្រើននៅក្នុងប្រទេស​កម្ពុជា ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Yuetai Group បានរៀបចំពិធីសម្ពោធបើកការដ្ឋានគម្រោងថ្មីមួយទៀតគឺ Yuetai The Garden ដែលជាគម្រោងមានសក្តានុពលលើតម្លៃអចលនទ្រព្យ ដែលពិធីបើកកាដ្ឋាននេះដែរធ្វើឡើងនៅការិយាល័យលក់គម្រោង Yuetai The Garden។

ក្រុមហ៊ុន Yuetai Group ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញដែលបានធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងដែលមានលក្ខណៈពិសេសៗ ជាច្រើន ក្នុងនោះរួមមាន គម្រោង East One គម្រោង East View និងគម្រោង East Commercial Center។ ហើយចំពោះគម្រោង Yuetai The Garden និង Yuetai Phnom Penh Harbour ទាំងពីរនេះ ​ក៏បាននឹងកំពុងដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។

ចំពោះគម្រោងYuetai The Garden ជាគម្រោងដែលបង្កើតជារង្វង់ពាណិជ្ជកម្មអន្តរជាតិ ដែលមានទីតាំងនៅក្បែរផ្លូវវេងស្រេង ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានភាពងាយស្រួលក្នុងការទៅមកក្នុង និងក្រៅប្រទេស ហើយចំពោះផែនការរបស់គម្រោងនេះ មានអគារចំនួន៨ រៀបចំជាលំនៅដ្ឋានខុនដូ បែបសណ្ឋាគារដែលមានទំហំចាប់ពី ៣៥ម៉ែត្រការ៉េ ដល់១១០ម៉ែត្រការ៉េ ក្នុងនោះមានតំបន់ពាណិជ្ជកម្ម២ជាន់ បង្កើតជាសហគមន៍អន្តរជាតិ ប្រមូលផ្តុំសម្រាប់ការស្នាក់នៅ និងការធ្វើអាជីវកម្មបែបពាណិជ្ជកម្ម ដែលធ្វើឱ្យក្តីសុបិន្តក្នុងជីវិតរស់នៅកាន់តែទំនើប។ តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងគម្រោងរួមមាន ផ្សារទំនើប YTMALL ផ្សារទំនើបខ្នាតធំ រោងភាពយន្ត អាហារដ្ឋាន ម៉ាត២៤ម៉ោង ក្លឹបហាត់ប្រាណខា្នតធំ មណ្ឌលកំសាន្ត សួនកុមារ សួនសត្វដ៏កម្រ និងហាងលក់សំលៀកបំពាក់ទំនើបៗផងដែរ ។

ទន្ទឹមនឹងនេះដើម្បីបំពេញតម្រូវការថែទាំសុខុមាលភាពរបស់ប្រជាជនកម្ពុជា Yuetai Group បានបង្កើតគម្រោង អចលនទ្រព្យលំដាប់កំពូល+ ការថែទាំសុខុមាលភាពលំដាប់អន្តរជាតិយ៉ាងពិសេស ដែលរួមបញ្ចូលសុខភាព និងធាតុវេជ្ជសាស្ដ្រទៅក្នុងគម្រោងអចលនទ្រព្យ ស្របពេលដែលផ្តល់ជូនសេវាអចលនទ្រព្យ ក៏អាចផ្តល់ជូនប្រជាជនកម្ពុជានូវសេវាវេជ្ជសាស្រ្តដែលមានភាពងាយស្រួល តម្លៃសមរម្យ គុណភាពខ្ពស់ ដោយផ្តោតលើរាជធានីភ្នំពេញជាចំនុចកណ្តាល និងដល់បណ្តាលខេត្ត ក្រុងជុំវិញផងដែល។

ក្រុមហ៊ុន Yuetai Health Investment Management Co. , Ltd (ហៅកាត់ Yuetai Health) គឺជាក្រុមហ៊ុនវេជ្ជសាស្រ្តអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Yuetai Group ក្នុងនោះរួមបញ្ចូលទាំងឱសថស្ថានអន្តរជាតិ គ្លីនីកកែសម្ផស្សលំដាប់ខ្ពស់ និងការព្យាបាលស្តង់ដារបរទេសប្រកបដោយផាសុកភាព។

មជ្ឈមណ្ឌល Yuetai Health បានបង្កើតជាដៃគូសហការជាមួយមហាវិទ្យាល័យវេជ្ជសាស្រ្ត វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ត និងស្ថាប័នវេជ្ជសាស្រ្ត ជាច្រើននៅក្រៅប្រទេស ដោយបាននាំមកនូវក្រុមជំនាញឯកទេសខាងវេជ្ជសាស្រ្តជាន់ខ្ពស់ និងនាំចូលឧបករណ៍ផលិតផល បច្ចេកវិជ្ជាថែរក្សាសម្ផស្សលំដាប់ពិភពលោក បច្ចេកទេសគ្រប់គ្រង និងទ្រឹស្តីសេវាកម្មការថែទាំសុខភាពមកកម្ពុជា ហើយមជ្ឈមណ្ឌលនេះ រួមបញ្ចូលវិទ្យាសាស្រ្តកែសម្ផស្ស ការពិគ្រោះជម្ងឺរយៈពេលខ្លី ការព្យាបាលលក្ខណៈក្រៅប្រទេស និងឱសថស្ថានមានគុណភាពខ្ពស់ តម្លៃសមរម្យជាដើម៕​