(ប៉ារីស)៖ កម្មវិធី Fashion Destination ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស នាថ្មីៗនេះ គឺជាកម្មវិធីផ្តាច់មុខពី Dentiste X L’Officiel Fashion Destination ដោយមានការអញ្ជើញចូលរួមពីសំណាក់ តារាល្បីៗ និងភ្ញៀវកិត្តិយសលំដាប់ VVIP ជាច្រើនទៀត ដែលមកពីទ្វីបអាស៊ី មជ្ឈឹមបូព៌ា និងប៉ែក អ៊ឺរ៉ុប ផងដែរ។

កម្មវិធីដ៏អស្ចារ្យមួយនេះ បានផ្តល់ជូននូវការបង្ហាញម៉ូតសម្លៀកបំពាក់ ដែលបានរចនាឡើង និងច្នៃម៉ូដដោយអ្នកច្នៃម៉ូដដ៏ល្បីល្បាញដូចជា Jean Paul Gaultier និង Giambattista Valli ផងដែរ។

អ្វីដែលពិសេសបំផុតនោះ កម្មវិធីក៏បានអញ្ជើញ លោកស្រី Linda ដើម្បីធ្វើជាភ្ញៀវកិត្តិយសយ៉ាងពិសេសផងដែរដោយហេតុថា លោកស្រី មានកិត្តិនាមល្បីល្បាញក៏ដូចជាបែបផែនជីវិតដ៏អស្ចារ្យ នៅក្នុងភោជនីយដ្ឋានដ៏ល្អប្រណិតដែលនៅលើដំបូលអគារលំដាប់ពិភពលោកដែលមានឈ្មោះថា L’Oiseau Blanc នៃសណ្ឋាគារ Pennisula ដែលអាចគយគន់ទស្សនីយភាពដ៏អស្ចារ្យបំផុតនៃកន្លែងប្រវត្តិសាស្រ្តល្បីៗជាច្រើននាទីក្រុងប៉ារីសផងដែរ។ អ្វីដែលដែលមិនអាចបំភ្លេចបាននោះគឺ Dentiste ក៏បានរៀបចំអាហារពេលព្រឹកដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ក្រោមទស្សនៈមួយគឺ “ទំនាក់ទំនងដ៏មានផាសុកភាព” ឬ “Healthy Relationship”៕