(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រដ្ឋសភានៃកម្ពុជា នឹងបន្ដសម័យប្រជុំលើកទី១ នីតិកាលទី៦ ដើម្បីធ្វើការសម្រេចអំពីសុពលភាព នៃអាណត្ដិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា នៅវេលាម៉ោង០៨៖០០ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា សម័យប្រជុំលើកទី១ នីតិកាលទី៦ខាងលើនេះ នឹងរៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា៖