(ភ្នំពេញ)៖ នៅស្ទូឌីយោហង្សមាសផ្សារទំនើបអីអន សែនសុខស៊ីធី ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈាន មុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដ ដែលទទួលបានចំណាត់ថ្នាក់លេខ២ទាំងបរិមាណលក់ និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួរលេខលក់ ១០០ លានគ្រឿង ក្នុងឆមាសទី១ ឆ្នាំ ២០១៨ នេះសហការណ៍ ជាមួយស្ថានីយទូរទស្សន៌ហង្សមាស បានរៀបចំកំពូលព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concert ​នាយប់ថ្ងៃសៅរ៍ ថ្ងៃទី១៥ ខែកញ្ញា ដែលចូលរួមសុទ្ធសឹងកំពូលតារាជួរមុខរបស់កម្ពុជា ជាពិសេសទាំងតារាកិត្តិយស និងអ្នកគាំទ្រអតិថិជនដែលប្រើ ម្ចាស់ហាងលក់ទូរសព្ទ័មួយចំនួនធំ ជើងខ្លាំងខាងហេ្គម សេ្តចហ្គេមដែលល្បី អ្នកសារព័ត៌មាន តារាសម្ដែង តារាបង្ហាញម៉ូត គណគ្រប់គ្រងខាងហង្សមាសនិងអីអន២ យ៉ាងណែនក្កន់ពេញហៀរស្ទូឌីយោ រហូតដល់បន្ថែមកៅអីប្រមាណជាង ៣០០០នាក់។

ដោយក្ដីរំភើបកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា «អរគុណដល់ Huawei សម្រាប់ការរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះឡើង ដែលធ្វើឲ្យលោក និងអ្នកគាំទ្របានសប្បាយរីករាយជាពិសេស ដោយបានសសើរថា ជាជម្រើសឆើតឆាយ ឡូយម្ម៉ងដឹងតែឡូយម្ម៉ងជាមួយ Huawei Nova3/Nova3i​»

ចំណែកលោក នីកូ បានលើកឡើងថា «លោកមានក្ដីរំភើបជាខ្លាំង សម្រាប់កម្មវិធីប្រគំតន្ត្រីនេះ ហើយអ្វីដែលសំខាន់ គឺលោកចាប់អារម្មណ៍ជាមួយ Nova3i ពណ៌ខៀវបែកស្វាយជាខ្លាំង ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់​ រូមទាំងថត 3D Qmoji ឆ្លើយឆ្លងភ្លាមៗ ធ្វើអោយអ្នកចូលរួមភ្ញាក់ផ្អើលនឹកស្មានមិនដល់ លេងហ្គេមម៉ាអេម អេក្រង់ធំកប់គែម ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់! ចង់ស្ទាវ ស្ទាវបាន ចង់ឡូយ ឡូយបានចង់ទាន់សម័យ ចង់សីវិល័យទាល់តែសាកជាមួយ Huawei Nova 3 និង Nova 3i»។​

លោកឆន សុវណ្ណរាជ «បង្ហើបអារម្មណ៍លើឆាកយ៉ាងសប្បាយៗ បពោ្ចញស្ទីលឆើតឆាយ ជាមួយរូបថតស្វីតៗជាមួយវី ឌីណែតមើលទៅឡួយកប់ ជាមួយស្ទីលថ្មីៗនិងថតជាមួយបច្ចេកវិទ្យាថ្មី 3D Qmoji ឆ្លើយឆ្លងជាមួយអ្នកចូលរួមផ្ទាល់យ៉ាងរំភើបប្លែកៗ។ រីករាយ ខប់ៗ និងកំសាន្តគ្មានដែនកំណត់កប់ហួសនិស្ស័យ លឿនហួសស្មាន!!ស្ទាវខប់ៗ ឡូយម៉្មង»

លោក ហេនរី សាវ (Henry Xiao) អគ្គនាយកគ្រប់គ្រងថ្មី នៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជាបានថ្លែងថា «ខ្ញុំមានមោទភាពខ្លាំងណាស់ ក្នុងការចែករំលែក នូវផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី និងសមិទ្ធិផលសំខាន់ៗនៅលើពិភពលោក និងនៅកម្ពុជាផ្ទាល់យប់នេះ ជាមួយនឹងកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រី ដ៏កក្រើកគឺ Huawei Nova3i Star Concert ដែលជាការបំពេញនូវ តម្រូវការនិងការពេញចិត្តរបស់យុវវ័យ និងមនុស្សឆើតឆាយទាន់សម័យ រីករាយនឹងលក្ខណៈពិសេស អត្ថប្រយោជន៍សំខាន់ៗថ្មីៗ​ ផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី Huawei NOVA 3 / NOVA 3i ជាពិសេស AI ស្មាតកាមេរ៉ា៤ គ្រាប់ដំបូងបំផុតភ្លោះមុខ ភ្លោះក្រោយ ដែលថតបាន ២៤ មេហ្កាភិចសែល តួរកពា្ចក់រចនាល្អឥតខ្ចោះ រលើបរលោងចែងចាំងដូចគ្រាបើពេជ្រ ជាមួយនឹង ROM ទំហំ128G»

លោករំពឹងថា នឹងនាំមកនូវអ្វីដែលថ្មីៗ លើសពីភាពច្នៃប្រឌិត លើសពីភាពធម្មតា លើសពីរចនាបទដដែលៗ លើសពីភាពវៃឆ្លាត ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ និងស្មាតហ្វូនដែលច្នៃប្រឌិតឈានមុខ ក៏ដូចជាការកំសាន្ត ការប្រគំតន្រ្តីជាខ្នាតជាតិ អន្តរជាតិ រឺនាំតារាល្បីៗពីប្រទេសជិត ខាងមកសម្ដែង ឬកម្មវិធីសម្ពោធស៊េរីថ្មីៗដូចជា CPU Kirin 980, Huawei Mate 20 Series ឬការអបអរពិធីបុណ្យអុំទូក រឺគ្រីស្តមាសបន្ថែមទៀត​។

កាដូដ៏រំភើបដែល Huawei បានផ្ដល់ជូនដល់តារាកិត្តិយស និងអ្នកគាំទ្រមានដូចជា​ សម្រាប់កំពូលតារាចម្រៀងទាំង៥រូបមានដូចជា លោក ខេមរៈ សិរីមន្ត, កញ្ញា ទេព បូព្រឹក្ស, លោក ឆន សុវណ្ណរាជ, លោក នីកូ និង កញ្ញា វី ឌីណែត ទទួលបានកំពូលស្មាតហ្វូន Huawei Nova3i ចំនួនម្នាក់១ គ្រឿង។ Nova3 Bluetooth Speaker ចំនូន១០ត្រូវបានចែកជូនដល់យុវវ័យ ចូលចិត្តតន្ត្រីបន្ទាប់ពីការឈ្នះក្នុងការលេងហ្គេម ព្រមទាំងអាវយឺតយ៉ាងស្រស់ស្អាតចំនួន ៥០ អាវ ដែលមានហត្ថលេខាផ្ទាល់ពី idol ផ្ទាល់ក៏ត្រូវបានផ្ដល់ជូនអ្នកគាំទ្រដែរ។ សំឡេងហ៊ោរកញ្ច្រៀវយ៉ាងរំភើប រីករាយ រីកថ្លើម អង្គុយមិនហ្នឹង តាមរយះការសម្ដែង និងច្រៀងផ្សាយផ្ទាល់រយៈពេល៣ ម៉ោងជាមួយអ្នកគាំទ្រណែនណាន់តាន់តាប់ ពេញឈូរឆរចុះឡើងពេញអីអន២ ជាមួយនឹងតន្ត្រីគ្រប់រសជាតិ គ្រប់ចង្វាក់នៅ Huawei Nova3i Star Concert។ Huawei Nova3i Star Concert នាំមកជូនលោកអ្នក​ ដោយកំពូលស្មាតហ្វូន #Huawei Nova3i #HuaweiNOva3៕