(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិស្ពឺស្រុកចំការលើ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយកម្លាំងជំនាញខេត្ត ​សហការជាមួយជំនាញស្រុកចំការលើ ​ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ប៉ាន ដារ៉ា ​អាយុ២៤ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ, ទី
២៖ឈ្មោះ សាន ដាលុច អាយុ២៩ឆ្នាំ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ និងទី៣៖ឈ្មោះ យីម គីមសេង​ អាយុ២៦ឆ្នាំ ​នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ។ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន​ ម្សៅក្រាមពណ៌ស​ចំនួន០៥កញ្ចប់, ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, ទូរស័ព្ទដៃ០៧គ្រឿងុំ ម៉ូតូ០២គ្រឿង, ប្រាក់ញុះញង់១៥០,០០០រៀល និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕​