Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៤ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៥១៥គ្រឿង និងផាកពិន័យ៣៩៥គ្រឿង

14-09-2018 17:50

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៩៤គ្រឿង រកឃើញល្មើសច្បាប់ ៥១៥គ្រឿង (ម៉ូតូ៧៣%) អប់រំ១២០គ្រឿង និងផាកពិន័យ៣៩៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៤ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៥២៧គ្រឿង, អប់រំ៩០គ្រឿង និងផាកពិន័យ៣២៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៥,៩១៤គ្រឿង រកឃើញយានយន្តល្មើស ៧,២៦១(ម៉ូតូ៧៣%) ក្នុងនោះអប់រំ ២,៨៦២ និងផាកពិន័យ ៤,៣៩៩គ្រឿង៕