(សៀមរាប)៖ អ្នកដែលមានគម្រោង ទៅដើរលេងកំសាន្ដនៅអង្គរវត្ត សូមកុំភ្លេចចូលស្នាក់នៅសណ្ឋាគារ Memoire Palace Resort and Spa ដែលជាសណ្ឋាគារ ផ្ដល់នូវផាសុខភាពល្អ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ សណ្ឋាគារ Memoire បានរៀបចំកម្មវិធីហាត់ «Yoga» ដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីជួយសម្រួលសុខភាព ដល់អ្នកភ្ញៀវទាំងអស់ ដែលចូលមកស្នាក់នៅ។

ប្រសិនបើលោកអ្នក មានបំណងចង់លំហែរកាយ និងហាត់ Yoga ដើម្បីបង្កើនកាយសម្បទាឱ្យរឹងមាំ, សម្រកទម្ងន់, បន្ធូរអារម្មណ៍របស់អ្នក, ទទួលបានការគេងល្អ និងមានអារម្មណ៍ល្អ សូមសាកល្បងហាត់យូហ្គានៅ
Memoire Palace Resort & Spa។ សណ្ឋាគារក៏មានអ្នកជំនាញផ្នែក គាស់ឈ្លីសរសៃដែលនឹងអាចជួយស្ថាបនា សុខភាពផ្លូវកាយ សម្រួលទៅលើការឈឺចាប់ ត្រង់កញ្ចឹងក ដើមទ្រូង ស្មា, ដៃ និងអវយវៈផ្សេងៗ របស់អស់លោកទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្នការហាត់ Yoga ត្រូវបានអ្នកស្នេហាខាងផ្នែកកីឡា និងសុខភាពយកទៅអនុវត្តប្រើប្រាស់ យ៉ាងទូលំទូលាយជុំវិញពិភពលោក ដើម្បីជាថែរក្សាសុខភាព និងការសម្រក់រាងផងដែរ។ Yoga ជាវិធីហាត់សមចិត្តមួយ ដែលមានប្រភពមកពីហិណ្ឌូបុរាណ និងជាផ្នែកមួយនៃការរួមបញ្ចូល ទាំងការធ្វើលំហាត់ប្រាណ ការគ្រប់គ្រងការដកដង្ហើម និងការធ្វើសមាធិជាដើម។

ការហ្វឹកហាត់ Yoga ប្រចាំថ្ងៃអាចជួយបង្កើនភាពខ្លាំង​​នៃរាងកាយ កាត់បន្ថយភាពតានតឹង ថប់អារម្មណ៍ ពិសេសអាចជួយសម្រកទម្ងន់ កសាងសាច់ដុំ និងរក្សារាងឱ្យស្រស់ស្អាត។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៦៩ ២៤៩ ៧៧៧ ឬតាមរយៈអ៊ីម៉ែល [email protected]
Learn more: www.memoriaspa.com