Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង!​ អភិបាលខេត្ដកំពង់ចាម ប្រកាសឲ្យបញ្ឈប់ការទិញ-លក់ និងឈូសឆាយដីតំបន់មេទឹក នៅទូទាំងខេត្ត

14-09-2018 15:38

(កំពង់ចាម)៖ ដើម្បីគ្រប់គ្រង និងថែរក្សាដីតំបន់មេទឹក ដែលជាដីសាធារណៈរបស់រដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍ ក្នុងការអភិវឌ្ឍន៍លើវិស័យកសិកម្ម លោក គួច ចំរើន អភិបាលខេត្ដកំពង់ចាម បានចេញសេចក្ដីណែនាំ ស្ដីពី ការបញ្ឈប់ការទិញ-លក់ និងឈូសឆាយដីតំបន់មេទឹក នៅទូទាំងខេត្តកំពង់ចាម។

តាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កន្លងមក និងពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម បានកត់ សម្គាល់ឃើញថា ដីតំបន់នៅទឹកនៅឃុំនានា តាមបណ្ដាក្រុង ស្រុក មួយចំនួន រងនូវការកាប់ទន្ទ្រាន ការឈូសឆាយ ការបោះបង្គោលចំណាំវាតយកដី ព្រមទាំងមានការទិញ លក់ មិនប្រក្រតី ជាដើម។

អភិបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា ដូច្នេះដើម្បីទប់ស្កាត់ និងធានាឲ្យបាននូវការរំលោភដីធ្លី នៅតំបន់មេទឹកនេះ រដ្ឋបាលខេត្តកំពង់ចាម សូមដាក់ចេញនូវវិធានការណ៍ ដូចតទៅ៖

ទី១៖ លោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក និងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវទប់ស្កាត់ឲ្យបាន នូវការកាប់ទន្ទ្រាន ការឈូសឆាយ ការទិញ លក់ ដីខុសច្បាប់ នៅតំបន់មេទឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងណែនាំដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ មិនត្រូវបញ្ជាក់លើលិខិតទិញ លក់កាន់កាប់ ដីតំបន់មេទឹក ចាប់ពីពេលនេះតទៅ។

ទី២៖ រាល់សេចក្ដីសម្រេច ឬលិខិតទាំងឡាយណា ដែលបានចុះហត្ថលេខា លក់ ទិញ ឬកាន់កាប់ខុសច្បាប់ ពាក់ព័ន្ធដីធ្លីតំបន់មេទឹកកន្លងមក ត្រូវបានចាត់ទុកជានិរាករណ៍។

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ដកំពង់ចាម៖