(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ត្រូវបានចាត់ទុកថា ជាសាលារៀនជាប់លំដាប់កំពូលមួយ នៅទូទាំងប្រទេសកម្ពុជា ដែលមានចំនួនសិស្សទទួលបាននិទ្ទេស A និង B ច្រើនជាងគេ។

យោងតាមលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបង្ហាញថា CSPP ដែលទើបបង្កើតបានមួយឆ្នាំ មានសិស្សចំនួន២៤នាក់ រៀនថ្នាក់ទី១២ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានរហូតដល់ទៅ ៣នាក់ និង B ចំនួន៣នាក់ ធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនទូទៅ ជាពិសេស ក្នុងរង្វង់អ្នកអប់រំលើអត្រាសិស្សដែលទទួលបាននិទ្ទេសល្អលើលំដាប់កំពូល។

សាលារៀន CSPP ប្រជុំដោយគ្រូល្បីៗ ដែលផ្តល់ការយកចិត្តទុកដាក់ដល់សិស្សានុសិស្ស ដើម្បីធានាដល់ការបង្រៀនពួកគាត់ឱ្យរៀន ឱ្យយល់ ឱ្យចេះពិតប្រាកដ និងធ្វើយ៉ាងណាឱ្យសិស្សដែលរៀននៅសាលារៀន CSPP ប្រឡងជាប់គ្រប់កម្រិត ជាពិសេសថ្នាក់ឌីប្លូម និងបាក់ឌុប។

សាលារៀន CSPP ស្វាគមន៍ដល់ឪពុកម្តាយនិងអាណាព្យាបាលដែលកំពុងស្វែងរកសាលារៀនល្អ គុណភាពខ្ពស់ និងវិន័យតឹងរឹង ដើម្បីអនាគតកូនចៅ។

សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២ ចូលទៅកាន់ហ្វេសប៊ុក៖ CSPP-Collingwood School of Phnom Penh