(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់តាំងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ។

តាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ឆ្នាំនេះ ពិធីគោរពព្រះវិញ្ញណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ត្រូវប្រារព្ធឡើងនៅថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨»

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនភ្ជាប់មកជាមួយ នូវពាក្យស្លោកសម្រាប់ប្រើក្នុង ពិធីគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៦ឆ្នាំ ចំនួន១ច្បាប់។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានសេចក្ដីណែនាំនេះ គ្រប់រដ្ឋបាលខណ្ឌទាំង១២ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ អង្គភាពឯកជន និងគ្រប់មូលដ្ឋានទូទាំងរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ អនុវត្ដឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖