(សៀមរាប)៖ តើលោកអ្នកដែលជាហ្វេន របស់រោងភាពយន្តលេជេន រង់ចាំយូរហើយមែនទេសម្រាប់សាខាថ្មី នៅខេត្តសៀមរាប «Legend Heritage Walk»​? យើងមានដំណឹងល្អ សម្រាប់ហ្វេនៗទាំងអស់គ្នា សម្រាប់សាខាទី៦ ​របស់រោងភាពយន្តលេជេន «លេជេនហេរីថេចវ៉ក» ដែលមានទីតាំងនៅផ្សារទំនើប ​ហេរីថេកវ៉ក ជាន់ទី​៣ នឹងធ្វើការបើក​ដំណើរការ​សាកល្បង ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ២០១៨ ស្អែកនេះតទៅ។ សម្រាប់ ថ្ងៃទី១៣ ខែកញ្ញា ២០១៨ យើងមានការចែកជូនសំបុត្រ ដោយសេរី។

អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់កំឡុងពេល​នៃការបើកដំណើរការ សាកល្បងនេះ លោកអ្នកនឹងទទួលបាននូវតម្លៃសំបុត្រ ដែលមានតម្លៃពិសេស ដែលប្រភេទសំបុត្រ ២D មានតម្លៃត្រឹមតែ ២ដុល្លារ និងប្រភេទ ៣D មានតម្លៃត្រឹម៣ដុល្លារ ប៉ុណ្ណោះ។

ក្នុងឱកាសនេះដែរ យើងក៏មានប្រូម៉ូសិនពិសេសៗ ដោយរាល់ការបើកដំណើរការកាត សមាជិកលេជេន ក្នុងតម្លៃ៥ដុល្លារ លោកអ្នកនឹងទទួលបានទឹកប្រាក់ ក្នុងកាតសមាជិករួចជាស្រេច ចំនួន៥.២៥ដុល្លារ ហើយលោកអ្នកក៏មានមាន ឱកាសចាប់រង្វាន់ ដើម្បីទទួលបានគូប៉ុងពោតលីង និងកូកាកូឡាមួយភ្លាមៗដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃ៥០% ទៅលើគូប៉ុងពោត និងកូកាកូឡាដទៃផ្សេងទៀត។ ដូចនេះកុំភ្លេចណាជួបគ្នា នៅរោងភាពយន្ត ហេរីថេកវ៉ក ថ្ងៃស្អែកទាំងអស់គ្នា៕