(ភ្នំពេញ)៖ ក្នុងនាមវិស័យឯកជន ដែលជាវិស័យនាំមុខដ៏សំខាន់មួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល សមាគមវិនិយោគិន និងសមាគមយុវជនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឡី សុភាព បានបង្ហាញគោលជំហរយ៉ាងមុតមាំក្នុងគាំទ្រការដឹកនាំ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណត្តទី៦ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត ឡី សុភាព បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជានៅតែបន្តមានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថិរភាពពេញលេញខាងផ្នែកនយោបាយ និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

សមាគមក៏សូមប្រកាសជំហរគាំទ្រចំពោះយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពរីកចម្រើន បង្កើនសក្ដានុពលខាងធនធានមនុស្ស ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធហេដ្ឋានរចនាសម្ពន្ធកាន់តែច្រើនសម្បូរបែប សេវាផ្គត់ផ្គង់ថាមពល និងប្រព័ន្ធទឹកស្អាតកាន់តែខិតជិតទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងបង្កើនការលើកកម្ពស់វិស័យអប់រំ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យកសិកម្ម ក៏ដូចជាវិស័យនានាជាច្រើនទៀតផងដែរ។

សមាគមទាំងពីរបានប្ដេជ្ញាយ៉ាងមុតមាំរួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង៕