(ភ្នំពេញ)៖ ក្រុមហ៊ុន អេចជីប៊ី គ្រុប (HGB Group) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានប្រកាសបង្ហាញវត្តមាន កំពូលរថយន្តថ្មី Volvo Cars ដែលបានទទួលសិទ្ធិនាំចូល នឹងចែកចាយផ្តាច់មុខ ពីប្រទេសស៊ុយអ៊ែត នៅលើទីផ្សាររថយន្ត ប្រចាំប្រទេសកម្ពុជា ដែលមានប្រវត្តិចាប់ តាំងតែពីឆ្នាំ ១៩២៧ មកម៉្លេះ។

ក្នុងនោះ បានដាក់លក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាដំបូងបង្អស់ មាន២ម៉ូដែល រួមមាន រថយន្ត Volvo S90 ដែលជារថយន្តប្រភេទ Sedan និង Volvo XC60 ដែលជារថយន្តប្រភេទ SUV។ ហើយមិនត្រឹមតែប៉ុណ្ណោះ រថយន្តទាំង ២ ម៉ូដែលនេះ សុទ្ធតែជារថយន្តប្រណីត (Premium) ដែលលក់ដាច់បំផុត នៅក្នុងពិភពលោក។

សូមបញ្ជាក់ថា HGB Group គឺជាក្រុមហ៊ុន ដែលឈានជាមុខគេ ក្នុងការនាំចូលនូវម៉ាករថយន្តល្បីៗ ជាច្រើនជុំវិញពិភពលោក មកកាន់ទីផ្សារកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅលេខទូរស័ព្ទ៖ 024 900 000។ សូមទស្សនាវីដេអូ បើកសម្ពោធរថយន្ត Volvo Launching ខាងក្រោមនេះ៖