(ភ្នំពេញ)៖ សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ព្រមទាំងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធានដឹកនាំដ៏សកម្ម បានប្រកាសគោលជំហរគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់ក្រសួងទេសចរណ៍ ដែលមានលោកបណ្ឌិត ថោង ខុន ជារដ្ឋមន្ត្រីដ៏សកម្ម ព្រមទាំងបានប្ដេជ្ញាចូលរួម លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ។

គួរបញ្ជាក់ថា សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ព្រមទាំងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា គឺជាដៃគូឯកជនដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលចំណេះដឹងពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ក្នុងនាមប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជានាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ពីការប្ដេជ្ញាយ៉ាងមុតមាំរួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាចូលរួមក្នុងការបញ្ជ្រាបចំណេះដឹងនានាក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕