(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតស្នើឱ្យប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីគ្រប់រាជធានី-ខេត្ត ជំរុញបន្តដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលគ្រប់ក្រុង-ស្រុក-ខណ្ឌ រៀបចំបញ្ចប់ការកសាងផែនទី ប្រើប្រាស់ជាក់ស្ដែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

តាមលិខិតស្នើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការរៀបចំចំផែនទីប្រើប្រាស់នេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ ការអភិរក្ស និងការសាងសង់ ព្រមទាំងគាំទ្រដល់ការចុះបញ្ជីដីធ្លី។

លិខិតដដែលបានបញ្ជាក់ទៀតថា «ក្នុងករណីចាំបាច់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ត្រូវជួយគាំទ្របច្ចេកទេស និង/ឬជួយកសាងផែនទីប្រើប្រាស់ ដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលក្រុង-ស្រុក-ខណ្ឌ ដែលពុំមានធនធានមនុស្ស និងមធ្យោបាយគ្រប់គ្រាន់»

ខាងក្រោមនេះ ជាលិខិតស្នើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានី-ខេត្ត៖