(ភ្នំពេញ)៖ តោះនាំកូនៗរបស់លោកអ្នក មកប្រឡងសមត្ថភាពចំណេះដឹងឲ្យបានគ្រប់គ្នា ដើម្បីដឹងពីកម្រិតនៃភាពក្លាហាន ការចេះដឹងរបស់កូនៗអ្នក ក្នុងពិព័រណ៍សាលាអន្ដរជាតិ ដែលនឹងរៀបចំឡើងនៅចុងសប្ដាហ៍នេះ ជាមួយគ្នានោះកូនៗ អ្នកនឹងទទួលបានកាដូ Free Free ជាច្រើន។

ការតាំងពិព័រណ៍ សាលាអន្ដរជាតិនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា នៅផ្សារទំនើប EXCHANGE SQUARE (ក្រោយស្ថានទូតអាមេរិក)ចាប់ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីយប់។

ក្នុងពិព័រណ៌នោះ ក៏មានការតាំងបង្ហាញពីសាលាអន្ដរជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសេវាកម្ម និងចំណីអាហារកុមារ ប្រមាណជាង២០ ដោយប្រាប់ពីព័ត៌មានលម្អិតអំពីការសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើន ពីក្រុមហ៊ុនរួមមាន៖ សាលា H&K International School, Singapore Cambodia International Academy (SCIA), Zaman, The Giving Tree School, Western, Pingu, Footprint, NIRA ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកុមារ Baby Care, ក្រុមហ៊ុន Brain Scan Cambodia, ការ៉េម La Pops, សំណង់ទុយោ DoyDoy, និងកម្មវិធីវិទ្យាសាស្រ្ដថ្មី Nutty Scientists។

សូមកុំភ្លេចណា នាំកូនលោកអ្នកមកចូលរួមចុះឈ្មោះលេងល្បែងកម្សាន្ដ ជាច្រើនប្រភេទដូចជា៖ ការប្រកួតអាន, ផាត់ពណ៌, សរសេរតាមអាន, ច្រៀង, រាំ, សង់ទុយោ DoyDoy, ផ្គុំTangram, សម្ដែងសមត្ថភាព ជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើន។

ពិសេសជាងនេះទៀតនោះ ពិព័រណ៍សាលាអន្ដរជាតិ នឹងផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់ប្អូនៗកុមាររួមមាន៖ ការចែកជូនរង្វាន់ជាច្រើន ដោយឥតគិតថ្លៃដល់កូនៗ កុមារតូចៗដូចជា ប៉េងប៉ោង, ការ៉េម La Pops ស្ករគ្រាប់ Miklita មួក CuteCute កងដៃ និងការថតរូបកាតFREE ព្រមទាំងការតេស្ដសាកល្បងបង្ហាញពីអាថ៌កំបាំង ទេសកោសល្យខួរក្បាលពីកំណើត និងផ្ដល់ជូននូវទីធ្លាកូនបាល់កម្សាន្ដពី Baby Care ទីធ្លាលេង Doy Doy ទីធ្លាអានសៀវភៅទៀតផង។

បន្ថែមពីនោះលោកអ្នក អាចចូលរួមទស្សនាការសម្ដែងយូហ្គាពីប្អូនៗកុមារ និងកម្មវិធីសិក្សាបែបវិទ្យាសាស្ដ្រថ្មីៗ ផងដែរ។

ក្នុងនោះឳពុកម្ដាយ អាចប្រឹក្សាយោបល់ពីការសិក្សាអប់រំនិង ការកក់កាលវិភាគសម្រាប់ដើរទស្សនា ទីតាំងនិងបរិយាកាសសិក្សា តាមសាលាអន្ដរជាតិនីមួយៗ ដោយឥតគិតថ្លៃផងដែរ៕