(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំវិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ ក្នុងនោះមានគម្រោងស្ថាបនាវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវបេតុង និងប្រព័ន្ធលូបង្ហូរទឹកនៅតាមបណ្ដាសង្កាត់ទាំង១៣របស់ខណ្ឌ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំធំសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឈុន ស៊ុននី អភិបាលរង រួមទាំងលោកលោកស្រីជាចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ ទាំង១៣សង្កាត់ និងម្ចាស់គំរោងដេញថ្លៃ និងតំណាងប្រជាពលរដ្ឋដែលជាអ្នកទទួលផលផងដែរ។

មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សង្កាត់ទាំង១៣របស់ខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់គម្រោងដេញថ្លៃ អភិវឌ្ឍន៍លើវិស័យហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងឆ្នាំ២០១៨នេះរួមមាន៖

*ទី១៖ សង្កាត់កាកាប១មាន២គម្រោង គឺគម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែកប្រវែង២៩៣ម៉ែត្រ ទទឹង៦ម៉ែត្រកម្រាស់០,១៥ម៉ែត្រ និងជួសជុលផ្លូវចាក់បេតុង គ្មានសសៃដែកប្រវែង៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន២៥២,៣០២,២០០រៀល
*ទី២៖ សង្កាត់កាកាប២ មាន៣គម្រោងគឺជួសជុលផ្លូវចាក់បេតុងគ្មានសសៃដែក ប្រវែង៦៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ១គម្រោង, ជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ, ដាក់លូរំដោះទឹកប្រវែង២៥២ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន១៤០,២០៩,៨០០រៀល។
*ទី៣៖ សង្កាត់ចោមចៅ១ មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងឆ្អឹងដែកប្រវែង៦២១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន២៦៣,៣១២,៤០០រៀល។
*ទី៤៖ សង្កាត់ចោមចៅ២ មានមាន១គម្រោងគឺជួសជុលផ្លូវចាក់បតុងគ្មានសសៃដែក ប្រវែង៦៥៩ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន២៤២,៨៣១,១០០រៀល។
*ទី៥៖ សង្កាត់ចោមចៅ៣ មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងសសៃដែក ប្រវែង៤១៦ម៉ែត្រ ទទឹង៥ម៉ែត្រក ម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន២៥៨,៩៣៥,៦០០រៀល។
*ទី៦៖សង្កាត់ត្រពាំងក្រសាំង មាន១គម្រោងគឺជួសជុលផ្លូវខាក់បេតុងឆ្អឹងដែក ប្រវែង២៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១៥៤,៥៣១,៧០០រៀល។
*ទី៧៖សង្កាត់ភ្លើងឆេះរទេះ មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងគ្មានសសៃដែក ប្រវែង៣២០ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១១៣,០៨២,២០០រៀល។
*ទី៨៖សង្កាត់កន្ទោក មាន១គម្រោងគឺដាក់លូរំដោះទឹកប្រវែង៤៨៣ម៉ែត្រ មុខកាត់០,៨០ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១៥៥,១៨៤,០០០រៀល។
*ទី៩៖សង្កាត់កំបូល មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងគ្មានសសៃដែក ប្រវែង៣៧០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១៥៨,០៦១,០០០រៀល។
*ទី១០៖ សង្កាត់បឹងធំ មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងឆ្អឹងដែកប្រវែង២០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១៣២,៦៤០,៤០០រៀល។
*ទី១១៖ សង្កាត់សំរោងក្រោម មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងគ្មានសសៃដែក ប្រវែង៣០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន១២៤,២៣៤,៣០០រៀល។
*ទី១២៖ សង្កាត់ស្នោរមាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងឆ្អឹងដែក ប្រវែង២៤០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,១៥ តម្លៃប៉ាន់ស្មាន១៤៩,១០៦,៣០០រៀល។
*ទី១៣៖ សង្កាត់ឪឡោក មាន១គម្រោងគឺជួសជុលផ្លូវចាក់បេតុងឆ្អឹងដែកប្រវែង២០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់តម្លៃប៉ាន់ស្មានចំនួន១១៨,៧៦៧២០០រៀល។

លោក ហែម ដារិទ្ធិ បានថ្លែងថា ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាក់ថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋានជារៀងរាល់ឆ្នាំ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស កែប្រែពីផ្លូវដីទៅជាផ្លូវក្រាលបេតុងគ្រប់តំបន់។

លោកអភិបាល បានបន្តទៀតថា ដោយឡែកខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីតាមបណ្ដា ខណ្ឌ និងស្រុកដ៏ទៃទៀត នៅទូទាំងប្រទេសឡើយ គឺតែងបានទទួលថវិកាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា នេះ បានរៀបចំធ្វើពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍នៅក្នុងសង្កាត់ទាំង៣ ដែលចំណុះឲ្យខណ្ឌ ដើម្បីស្វែងរកក្រុមហ៊ុនទទួលម៉ៅការមួយ ដែលស្ថាបនាទៅមានគុណភាព និងតម្លៃមួយសមរម្យ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការដេញថ្លៃនេះរួច នឹងមានពិធីបើកការដ្ឋានស្ថាបនាជាបន្ទាប់តាមបណ្ដាសង្កាត់នីមួយៗ ហើយក្នុងនោះដែរ លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់រាល់ផលប៉ះពាល់ទាំងឡាយក្នុងការស្ថាបនាផ្លូវក៏ដូចជាប្រព័ន្ធលូបង្ហូរទឹក និងចូលរួមតាមដានគម្រោងទាំងអស់គ្នាផងដែរ៕