(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនសង្ស័យ​ចំនួន០៥​នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ​(លួចមានស្ថានទម្ងន់ទោស) ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះនៅពេលក្រោយ។

ការសម្រេចរបស់លោកចៅក្រម គឺធ្វើឡើងបន្ទាប់ពីលោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញារងបានចោទប្រកាន់ក្រុមជនសង្ស័យទាំង៥នាក់ ពីបទឆក់ទូរសព្ទ័ដៃ (លួចមានស្ថានទម្ងន់ទោស)។

​យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីថ្ងៃទី៧​ ខែកញ្ញា​ឆ្នាំ២០១៨​ វេលាម៉ោង២០​៖៣០​នាទី ​មានករណីឆក់​ទូរស័ព្ទដៃពីបុរសម្នាក់​ជិះ ​Pass​ App​ ត្រង់ចំណុចផ្លូវគិរីរម្យ​ហើយកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រដេញ​បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥​នាក់។​

​ជនសង្ស័យទី១៖​ ឈ្មោះ​ យិន​ មយូរ៉ា​ ភេទប្រុស​ អាយុ១៦​ឆ្នាំ, ទី២​៖ ឈ្មោះ​ សំ​ ម៉ារ៉ាឌី​ ភេទប្រុសអាយុ១៥​ឆ្នាំ,​ទី៣៖ ឈ្មោះ​សុខ​ ហេង ភេទប្រុស អាយុ១៤​ឆ្នាំ,​ទី៤៖​ ឈ្មោះ​ ទិត​ សុខជា ​ភេទប្រុស​ អាយុ១៧​ឆ្នាំ និងទី៥៖ ឃាង វណ្ណះ​ ភេទប្រុស​ អាយុ២៥​ឆ្នាំ៕