(ភ្នំពេញ)៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្រ្ទីប៊្យូសិន ខបភើរេសិន (Andromeda Distribution Corporation) បានសហការជាមួយក្រុមហ៊ុន WarchGuard បង្កើតសិក្ខាសាលាមួយ ស្តីពីការដាក់បង្ហាញនូវផលិតផលថ្មីៗ និងដំណោះស្រាយថ្មីៗ និងបញ្ចុះតម្លៃពិសេសៗជាច្រើន ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ និងអតិថិជនដែលចង់ប្រើប្រាស់ WatchGaurd នៅសណ្ឋាគារភ្នំពេញ។

ការធ្វើសិក្ខាសាលាដាក់តាំងបង្ហាញ នូវផលិតផលថ្នីៗនេះកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំ ដែលក្រុមហ៊ុនរបស់លោកទទួលបាន នូវការគាំទ្រពីសំណាក់ដៃគូចែកចាយ ក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានា ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលបានអញ្ជើញមកចូលរួម នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ។

លោក Daniel Phuan អ្នកតំណាងឲ្យក្រុមហ៊ុន WatchGarud ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រុមហ៊ុន Andromeda ដែលបានសហការ និងបង្កើតកម្មវិធីនេះឡើង ក៏ដូចជាផ្តល់ឱកាសឲ្យលោកបានធ្វើបទបង្ហាញ លំអិតអំពីដំណោះស្រាយនូវផលិតផលថ្មីៗរបស់ខ្លួន ជូនដល់អតិថិនជនទាំងអស់ នៅក្នុងសិក្ខាសាលានេះ។

លោកបានបញ្ជាក់ថា ក្នុងបទបង្ហាញអំពីលិតផល និងដំណោះស្រាយថ្មីៗដែរ ដែលមានដូចជា៖ Total Security Suite (Threat Detection and Response DNSWatch Intelligent AV), Multi-factor authendtication, AuthPoint, Visibility និង Dimensionជា ដើមផងដែរ ដើម្បីមានភាពងាញស្រួលដល់អតិថិជនដែលនិយមប្រើប្រាស់នូវផលិតផលរបស់ WatchGaurd។

កញ្ញា Chorye Horn ប្រធានផ្នែលលក់ផលិតផល WatchGaurd នៃក្រុមហ៊ុន Andromeda ក៏បានធ្វើបទបង្ហាញ អំពីអត្ថប្រយោជន៍នៃកម្មវិធី Trade Up, Trade In, Renewal និងH.A ក៏ដូចជាកម្មវិធី បញ្ចុះតម្លៃពិសេសៗជាច្រើន ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ និងអតិថិជនដែលចង់ប្រើប្រាស់ WatchGaurd ដែលមានការបញ្ចុះតម្លៃរហូតដល់ទៅ 70% ឯណោះ។ នៅចុងបញ្ចប់នៃកម្មវិធី ក្រុមហ៊ុន Andromeda ក៏មានការផ្តល់រង្វាន់អនុស្សាវរិ៍យជូនដល់អតិថិជន ដែលបានចូលរួមតាមរយៈការចាប់ឆ្នោតផ្សងសំណាងផងដែរ៕