(ភ្នំពេញ)៖ លោក មូន ចេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្ញើសារមួយ សម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត ហើយបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិថ្មី។ នេះបើយោងតាមលិខិតផ្ញើសារជូនពររបស់ប្រធាធិបតីកូរ៉េខាងត្បូង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងសារលិខិតនោះ លោក មូន ចេអ៉ីន បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេសដែលរីកចម្រើនប្រកបដោយនិរន្តរភាព»

ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្តថា លោកមានក្តីរីករាយដោយកូរ៉េនិងកម្ពុជា កំពុងតែកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពដ៏រឹងមាំលើវិស័យជាច្រើន បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧ កន្លងមក ដូច្នេះលោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះចំណាប់អារម្មណ៍ និងការគាំទ្រដ៏វិសេសវិសាលរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដល់ការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកបញ្ជាក់ទៀតថា៖ «ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ខ្ញុំនិងសម្តេចតេជោ នឹងសហការគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ប្រទេសទាំងពីរ ប្រកបដោយអត្ថប្រយោជន៍ និងទិសដៅឆ្ពោះទៅថ្ងៃអនាគតកាន់តែច្រើនថែមទៀត»

ខាងក្រោមនេះជាសារលិខិតរបស់ លោក មូន ចេអ៉ីន៖