(ញូដេលី)៖ អាជ្ញាធររដ្ឋ​​តេឡាងហ្គាណា នៃភាគខាងត្បូង​ប្រទេស​ឥណ្ឌា​​បានឲ្យដឹងថា អ្នកដំណើរ​យ៉ាងហោច​​ណាស់ ៤៣នាក់បាន​ស្លាប់ និងមួយចំនួន​​ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុង​​ដែលពួកគេជិះ​ បានជ្រុលចង្កូតរអិល​​ចេញពីផ្លូវ និងធ្លាក់ចូល​ទៅក្នុងជ្រលង​​ជ្រោះ​ ដែលនៅតាមដងផ្លូវ​នោះតែម្តង។ នេះបើតាម​ការចេញ​ផ្សាយនៅ​មុននេះ​បន្តិច ដោយទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធររដ្ឋភាគ​ខាងត្បូងឥណ្ឌាបានឲ្យដឹង​ទៀតថា រថយន្តខាងលើនេះ​បានដឹកអ្នក​ដំណើរសរុបចំនួន ៥៥នាក់ធ្វើដំណើរ​ពីរដ្ឋតេឡាងហ្គាណា ឆ្ពោះទៅ​កាន់ទីក្រុង សានីវ៉ារាំផេតា (Sanivarampeta) ប៉ុន្តែបានជួបគ្រោះថ្នាក់តាម​ដងផ្លូវ នៅពេលដែល​តៃកុងឡាន​បាត់បង់​ភាពម្ចាស់ការ និងរថយន្ត​​ផ្ទុកមនុស្ស​​លើស​កំណត់។

គួរបញ្ជាក់ថា ជ្រលងជ្រោះ​តាមដងផ្លូវដែលរថយន្តបាន​ធ្លាក់ចូលនោះ គឺមានជម្រៅ​រហូតដល់ទៅ ១០ម៉ែត្រឯណោះ ខណៈអ្នករងរបួស​ទាំងអស់ ១២នាក់ គឺស្ថិតនៅសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែកចំពោះអ្នកស្លាប់ទាំងអស់គឺ ២០នាក់​បានស្លាប់​​នៅហ្នឹងកន្លែង​កើតហេតុ និង ២០នាក់ស្លាប់​ពេលបញ្ជូន​ទៅ​មន្ទីរពេទ្យ៕