(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាននិងកំពុងរៀបចំពិធីប្រកាសចូលកាន់​តំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញថ្មី ក្រោមអធិបតីភាព លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ត្រូវចូលកាន់​តំណែង​ជំនួស​​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញវិញ។

សូមបញ្ជាក់ថា នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុនដារ៉ា ដែលត្រូវ​ទទួល​ភារកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ៕