(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការប្រចាំការនៃក្រសួងនានារបស់រាជរដ្ឋាភិបាល ដើម្បីកំណត់ឲ្យបានច្បាស់នៃតួនាទី​ និងភារកិច្ចរបស់មន្ត្រីទាំងនោះ។

តាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញានេះបានបញ្ជាក់ថា រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការប្រចាំការនៃក្រសួងនានា មានតួនាទី និងភារកិច្ចដូចជា៖

១៖ ជួយការងារទូទៅប្រចាំថ្ងៃតាមការណែនាំរបស់រដ្ឋមន្ត្រីសាមី
២៖ ចាត់ចែង ដឹកនាំការងាររបស់សទីស្តីការគណៈរដ្ឋមន្ត្រី ឬក្រសួងតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រីសាមី
៣៖ ដឹកនាំកិច្ចប្រជុំផ្សេងៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឬក្រសួងតាមការប្រគល់សិទ្ធិរបស់រដ្ឋមន្ត្រីសាមី
៤៖ ទទួលដឹកនាំការងារប្រចាំថ្ងៃក្នុងឋានៈជារដ្ឋមន្ត្រីស្តីទី ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមានភារកិច្ចមិនអាចដឹកនាំគ្រប់គ្រងបាន
៥៖ ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីសាមីប្រគល់ជូន៕