(ភ្នំពេញ)៖ ខណៈឥទ្ធិពលសម្ពាធទាបកំពុងកើតមាននៅលើអាងទន្លេមេគង្គនោះ ខេត្តចំនួន៨របស់កម្ពុជានឹងមានភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី១១-១៥ ខែកញ្ញា ឆ្នាំ២០១៨ និងអាចបង្កជាជំនន់ទឹកភ្លៀងទៀតផង។ នេះបើការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។

ការព្យាករណ៍បានបញ្ជាក់ទៀតថា ខេត្តរបស់កម្ពុជាទាំង៩ដែលនឹងមានភ្ញៀងធ្លាជាប់ៗគ្នានោះ រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ហេតុដូច្នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់នានាដែលកើតចេញពីគ្រោះធម្មជាតិនេះ៕