(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ​ (AUPP) បានប្រកាសផ្តល់អាហារូបករណ៍ ចំនួន៥កន្លែងសម្រាប់សិស្សដែលប្រឡងជាប់បាក់ឌុប លើជំនាញទំនាក់ទំនងអន្តរជាតិ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP មានប្រសាសន៍ថា «AUPP ផ្តល់ឱកាសឱ្យសិស្សឆ្នើមបំផុតដែលប្រឡងជាប់បាក់ឌុប​ ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សាឱ្យទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតខ្លួនឯង ក្រុមគ្រួសារ និងអាចជួយដល់សង្គមជាតិ»

លោកបានបន្តថា ការផ្តល់អាហារូបករណ៍ពិសេស នេះ ជាការបន្ថែមលើអាហារូបករណ៍ដែលផ្តល់ដល់សិស្ស ប្រឡងជាប់បាក់ឌុបបាននិទ្ទេស A និង B។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបគុណភាពខ្ពស់បំផុត និងមានសញ្ញាបត្រដែលទទួលស្គាល់ជាសកល។

AUPP សូមអញ្ជើញសិស្សប្រឡងជាប់បាក់ឌុបទាំងអស់​ មកទទួលព័ត៌មានបន្ថែមស្តីពីការផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP។

AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤។