(បាត់ដំបង)៖ បុរស់២នាក់បានផឹកស៊ីជាមួយគ្នាស្រវឹងជោគជាំ តាំងពីល្ងាចថ្ងៃទី៣ ខែកញ្ញា រហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ហើយមានទំនាស់ពាក្យសំដីបន្តិចបន្តួច ឈានដល់សម្លាប់គ្នាអូសទំលាក់ស្ទឹងចោល លុះដល់ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សាកសពបានអណ្តែតទឹក សមត្ថកិច្ចបានស្រង់យកធ្វើកោសលវិច្ច័យឃើញមានស្នាក់ស្នាម រួចធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញា ហើយក៏ចាប់បាន។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខវត្តកែវ ស្ថិតក្នុងក្រុមទី១៨ ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកឯកភ្នំ បានស្រង់សាកសពបុរសម្នាក់ចេញពីទឹក ក្រោយពីរការពិនិត្យរបស់ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត សង្យ័យជារឿងឃាតកម្ម ព្រោះមានស្លាកស្មាមលើសព បន្ទាប់មកកម្លាំងជំនាញរបស់ខេត្ត និងក្រុង បានធ្វើការស្រាវជ្រាវ បាននាំខ្លួនមនុស្សក្នុងភូមិចំនួន៥នាក់ មកការធ្វើសាកសួរ ក្នុងនោះជនសង្ស័យឈ្មោះ ចាន់ សុហេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង ស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត​​ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានឆ្លើយសារភាពថា កាលពីរថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៨ តាំងពីប្រលប់ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ធឿន មករា ហៅ(ស៊ុយ) ភេទប្រុសសព រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង (កន្លែងហេតុ )បានផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង១៖០០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក៏កើតមានជម្លោះ ដេញវាញគ្នារហូតដល់ស្ទឹងសង្កែ។

ឈ្មោះ ចាន់ សុហេង បានបន្តទៀតថា ពេលជនសង្ស័យបានយកដុំថ្មវាយទៅលើជនរងគ្រោះ បណ្ដាឲ្យធ្លាក់ទឹកស្ទឹងសង្កែ ជនរងគ្រោះបានស្រែកឱ្យគេជួយ រួចហែលទឹកបានបន្ដិចក៏លិចចូលទៅក្នុងទឹកបាត់ទៅ ។ បច្ចុប្បន្នកំពុងប្រមែប្រមូលឯកសារ និងភស្តុតាងបន្ថែម ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាក់ការបន្ត ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវរួច សមត្ថកិច្ចបានរកឃើញឃាតកដៃដល់ពិតប្រាកដហើយ បច្ចុប្បន្នមន្រ្តីការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕