(បន្ទាយមានជ័យ)៖ ដើម្បីបង្កើននូវសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងការដោះស្រាយ នូវរាល់សភាពការណ៍ អគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងមូលដ្ឋាន កងកម្លាំងជំនាញការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ-អគ្គិភ័យ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានហ្វឹកហ្វាត់ ក៏ដូចជា ការក្រើនរំលឹកដល់កម្លាំងនគរបាលជំនាញបង្ការ និងពន្លត់អគ្គិភ័យកាន់តែមានការស្ទាត់ជំនាញ។

លោកអនុសេនីយ៍ទោ ហ្វឺក ហ្វឺនជាគ្រូបង្គោលបានបញ្ជាក់ថា ការមកហ្វឹកហាត់កម្លាំងជំនាញនាឱកាស គឺដើម្បីជាកាក្រើនរំលឹក ដល់កម្លាំងជំនាញបង្ការ-ពន្លត់ អគ្គិភ័យ ដើម្បីជាការបង្កើននូវសមត្ថកិច្ច ការងារ ដូចជាការប្រើប្រាស់នូវឧបករណ៍ ដែលមាននៅក្នុងរថយន្តឲ្យស្ទាត់ជំនាញក្នុងចុះកិច្ចប្រតិបត្តិការ ជាក់ស្តែងពេលកើតមានអគ្គិភ័យ។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ អគ្គិភ័យ បានបញ្ជាក់ផងដែរថា ដើម្បីឲ្យកម្លាំងជំនាញមានសមត្ថភាពគ្រប់គ្រាន់ លោកឧត្តមសេនីយ៍ទោអាត់ ខែម តែងតែណែនាំឲ្យដឹកនាំកម្លាំងជំនាញការិយាល័យបង្ការ-ពន្លត់អគ្គិភ័យធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពជំនាញ។

លោកក៏បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន ស្ថាននីយ៍ប្រេងឥន្ទនៈ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះ អគ្គិភ័យ ត្រូវមានទឹកក្នុងពាង ឬអាងជាប្រចាំ ពិសេសគឺឧបករណ៍បាញ់ឧស្ម័ន ឲ្យមាន ដើម្បីមានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងយើងប្រើប្រាស់ មុនពេលរថយន្តពន្លត់ អគ្គីភ័យទៅដល់៕