(ព្រះវិហារ)៖ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយលោក នៅ ចាន់គង់ ជំនួសលោក នៅ សកុណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

ពិធីប្រកាសតែងតាំងប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈថ្មីខេត្តព្រះវិហារ ត្រូវបានប្រារព្វធ្វើឡើងក្រោមវត្តមានលោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា លោក នៅ ចាន់គង់ ដែលត្រូវប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តព្រះវិហារនៅពេលនេះ គឺជាអតីតអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយឡែកលោក នៅ សកុណា ដែលជាប្រធានមន្ទីរចាស់ត្រូវបានចូលនិវត្តន៍ហើយ៕