(ភ្នំពេញ)៖​ សម្រាប់សប្ដាហ៍ថ្មីនេះ​ អង្គភាពព័ត៌មាន​ Fresh News​ បាននាំយកនូវគតិបណ្ឌិតល្អៗ​មកបង្ហាញជូនប្រិយមិត្តអ្នកអាន។

គតិបណ្ឌិតទាំង១០ថ្មីនោះ​ រួមមាន៖

១៖​ ស្ត្រីប្រៀបបានដូចជាបឹងគ្មានរលកគ្មានព្យុះ ប៉ុន្តែអាចសម្លាប់មនុស្សបាន។ ណាប៉ូឡេអុង

២៖​ ទឹកភ្នែករបស់ស្ត្រី ជាអាវុធដ៏កាចសាហាវ។ ណាប៉ូឡេអុង

៣៖​ មានតែបេះដូងប៉ុណ្ណោះដែលអាចមើលរឿងបានត្រឹមត្រូវ អ្វីដែលជាការពិតមិនអាចឃើញនឹងភ្នែកបានឡើយ។ Antoine De Saint Exapery​។

៤៖​ ចង់ផ្លាស់ប្ដូរពិភពលោក ដំបូងឡើយត្រូវផ្លាស់ប្ដូរខ្លួនឯងឱ្យបានជាមុនសិន។ សូក្រាត អ្នកប្រាជ្ញបុរាណក្រិច។

៥៖​ គោលបំណងនៃជីវិត គឺដើម្បីរីកចម្រើន, ធម្មជាតិនៃជិវិត គឺដើម្បីផ្លាស់ប្ដូរ។ William Arthur Ward។

៦៖​ ការស្គាល់ពីសមត្ថភាពខ្លួនឯង គឺជារឿងដ៏ប្រសើរមួយប៉ុន្តែបើអ្នកអាចរកឃើញសមត្ថភាពរបស់អ្នកដទៃ​ នោះទើបជាសមត្ថភាពពិតប្រាកដ។ Elbert Hubbard។

៧៖​ អ្នកអាចបោកប្រាស់ប្រជាជនទាំងអស់នៅពេលខ្លះ និងអាចបោកប្រាស់ប្រជាជនខ្លះនៅពេលគ្រប់ពេលទាំងអស់ ប៉ុន្តែអ្នកមិនអាចបោកប្រាស់ប្រជាជនទាំងអស់នៅគ្រប់ពេលបានឡើយ។ Abraham Lincoln។

៨៖​ អ្នកដឹកនាំ គឺជាប្រភពនៃក្ដីសង្ឃឹម និងជាអ្នកចែកចាយក្ដីសង្ឃឹមទៅដល់អ្នកដទៃ។ ព្រះចៅ Napoleon Bonaparte។

៩៖​ បើមានស្រីម្នាក់ណែនាំអ្នកឱ្យធ្វើអំពើល្អ នោះមានស្ត្រី៩៩នាក់ទៀតណែនាំអ្នកឱ្យធ្វើអំពើអាក្រក់ហើយ។ ព្រះចៅ Napoleon Bonaparte។

១០៖​ យើងត្រូវប្រើពេលវេលារបស់យើងដោយឆ្លាតវៃ និងដោយដឹងរៀងរហូតថាឱកាសតែងតែហុចមកឱ្យក្នុងការធ្វើរឿងត្រឹមត្រូវ។ Nelson Mandela៕