(ភ្នំពេញ)៖ លោក កើ ណៃលាង បច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាព នៅវេលាម៉ោង១២៖១៤នាទីយប់ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយជរាពាធ។

តាមកម្មវិធីបុណ្យបានបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់សពលោក កើ ណៃលាង នឹងត្រូវធ្វើនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិគ្រឹះលេខ៣០ ផ្លូវ៤៥៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី ពុទ្ធបរិស័ទទាំងអស់ដែលស្គាល់ លោក កើ ណៃលាង ចូលរួមក្នុងពិធីបុណ្យសព។ សូមទំនាក់ទំនងលេខទូរស័ព្ទ 092 230 106/ 097 471 3777៕