(ភ្នំពេញ)៖ សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា គិតត្រឹមម៉ោង៧៖៣០នាទីយប់ថ្ងៃទី០១ ខែកញ្ញានេះ អគ្គិភ័យដែលឆេះផ្ទះវីឡាមួយ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ។

អគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៦គ្រឿង។ ចំពោះទំហំនៃការខូចខាតសមត្ថកិច្ចមិនទានបញ្ជាក់នៅឡើយទេ៕