(ភ្នំពេញ)៖ ភេសជ្ជៈ G Park ផ្ដល់សំណាងជូនអស់ស្ទះ ដល់អតិថិជនរបស់ខ្លួនទាំងអ្នកលក់ និងអ្នកទិញ ដោយថ្មីៗនេះ G Park បានផ្ដល់រង្វាន់ជូនរង្វាន់ធំម៉ូតូហុងដា ឌ្រីមស៊េថ្មី និងទូរទស្សន៍ 32 អ៊ីង ទៅដល់អតិថិជន នៅក្នុងកម្មវិធីប្រគុំតន្ត្រី G Park។

ក្នុងនោះដែរក៏មានអតិថិជន G Park មួយចំនួនបានទទួលរង្វាន់ ទូរទស្សន៍ចំនួន៥គ្រឿង និង៣រូបបន្ទាប់ទៀត ក៏ឈ្នះរង្វាន់ទូរទស្សន៍ ពីការចាប់រង្វាន់ របស់តន្ត្រី G Park ផងដែរ។

ជាមួយគ្នានោះ G Park ក៏បានប្រគល់រង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីថ្មី១គ្រឿង ដល់ម្ចាស់រង្វាន់ធំលើកទី១ ដែលមានឈ្មោះ ស៊ាង ឡុង មកពីខេត្តកំពង់ចាម ។

ឈ្នះរង្វាន់ងាយៗពី G Park ដោយលោកអ្នកគ្រាន់តែ ទិញ G Park ឬ G Park Extra ១កេសថ្ងៃនេះ លោកអ្នកនឹងទទួលបាន សន្លឹកឆ្នោត១សន្លឹកភ្លាមៗ ដើម្បីឈ្នះម៉ូតូហុងដាឌ្រីមស៊េរីថ្មី និងទូរទ្សន៍ 32 អ៊ីង ជារៀងរាល់សប្ដាហ៍។

លក្ខខណ្ឌងាយៗ ដើម្បីឈ្នះរង្វាន់លោកអ្នកទាំងអស់គ្នា គ្រាន់តែបំពេញឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ រួចដាក់ចូលទៅក្នុងធុងឆ្នោតរបស់ G Park នៅតាមដេប៉ូដែលចែកចាយ ដែលមានលក់ភេសជ្ជៈ G Park ជាការស្រេច។

សូមបញ្ជាក់ថា G Park ជាភេសជ្ជៈប៉ូវកំលាំងពីប្រទេសកូរ៉េ មានទាំងគុណភាពខ្ពស់ និងមហារង្វាន់ជាច្រើនសន្ធឹកសន្ធាប់ នៅលើក្រវិលកំប៉ុង ដូចជាម៉ូតូហុងដាសេរីថ្មីចំនួន១០០រង្វាន់ ទឹកប្រាក់សុទ្ធសរុបចំនួន៣០០លានរៀល ទូរស័ព្ទដៃ៥ពាន់រង្វាន់ កូនបាស់១ម៉ឺនរង្វាន់ និងភេសជ្ជៈ G Park រាប់លានកំប៉ុងទៀត៕