(ភ្នំពេញ)៖ ក្រុមហ៊ុនឌុយមិចកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ផលិតផលម្សៅទឹកដោះគោឌុយមិច ដែលកំពុងដាក់លក់នៅទីផ្សារ ប្រទេសកម្ពុជា មិនមានផលប៉ះពាល់ដូចនៅប្រទេសសិង្ហបុរី ដែលរកឃើញបាក់តេរី Cronobacter sakazakii នោះទេ។

ការចេញសេចក្តីប្រកាសរបស់ក្រុមហ៊ុនឌុយមិចបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំកាំកុងត្រូល បានចេញសេចក្តីជូនដំណឹង ក្នុងការទប់ស្កាត់មិនឲ្យនាំចូល និងចែកចាយនៅប្រទេសកម្ពុជា ផលិតផល Dumex Mamil Gold Infant Formula-step1 ដែលមានលេខឡូត៍ 09117R1។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមហ៊ុនឌុយមិចកម្ពុជា បានគូសបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមហ៊ុនមិនបានទទួលរបាយការណ៍ណាមួយ ពីអ្នកប្រើប្រាស់ ទាក់ទងនឹងផលិតផលរបស់យើង ដែលបានចែកចាយនៅប្រទេសកម្ពុជាឡើយ។

ឌុយមិចកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីការពារសុចរិតភាព នៃផលិតផលរបស់យើងទាំងអស់ ដែលមានលក់ក្នុងទីផ្សារកម្ពុជា។ សម្រាប់ឌុយមិច គុណភាព និងសុវត្ថិភាពផលិតផល គឺជាអាទិភាពដ៏ធំបងបំផុត។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា គ្រប់ផលិតផលទាំងអស់ត្រូវបានឆ្លងកាត់ដំណើរការផលិតកម្មដ៏តឹងរឹង និងបានធ្វើតេស្ដយ៉ាងម៉ត់ចត់ស្របតាម​បទដ្ឋានអន្ដរជាតិ ដូច្នេះ​​អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា អាចបន្ដប្រើគ្រប់ផលិតផលរបស់ឌុយមិច។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន​ឌុយមិចកម្ពុជា៖