(កំពង់ចាម)៖ បន្ទាប់ប្រកបរបរជាអ្នកធ្វើការសំណង់រយៈពេល១៨ឆ្នាំ រហូតក្លាយជាអ្នកម៉ៅការសំណង់ដោយខ្លួនឯង លោក ប៉ី ប៊ុនសុង ដែលមានទីលំនៅខេត្តកំពង់ចាម មានសំណាងឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប Ford Ranger 2018 ពីក្រុមហ៊ុនដែកថែបម៉ាក វី។

ពិធីប្រគល់រង្វាន់នេះ ធ្វើឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ ការប្រគល់រង្វាន់នេះ មានចូលរួមពីអតិថិជន ដែលឈ្នះរង្វាន់ផ្ទាល់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង គ្រុប និងដេប៉ូចែកចាយដែកថែបអ៊ីតាលីម៉ាក វី ប្រចាំតំបន់ផងដែរ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នេះ លោក ប៉ី ប៊ុនសុង និងភរិយា បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីឈ្នះនូវរង្វាន់ដ៏ធំមិនធ្លាប់មាន នៅក្នុងជីវិតរបស់ពួកគាត់។ ការឈ្នះរង្វាន់ជារថយន្តនេះ គឺដោយសារលោកតែងតែជ្រើសរើសយក ដែកថែបអ៊ីតាលីម៉ាក វី មកប្រើប្រាស់ ព្រោះមិនថា ចំពោះលោកផ្ទាល់ ឬម្ចាស់ផ្ទះ ជាក់ស្តែងមានទំនុកចិត្តទៅលើគុណភាពដែកម៉ាក វី ក៏ដូចជារាល់ផលិតផលសំណង់ផ្សេងៗ ដែលក្រុមហ៊ុន ជីប ម៉ុង គ្រុប ផ្គត់ផ្គង់។

លោកបានបន្តថា សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ ហើយក៏សូមថ្លែងអរគុណដល់ ក្រុមហ៊ុនដែលតែងតែ បង្កើតជូននូវកម្មវិធីល្អៗ ដល់អតិថិជនដែលជាវដែកថែបអ៊ីតាលីម៉ាក វី ជាមួយគ្នានោះលោកក៏បញ្ជាក់ដែរថា នេះជារង្វាន់ពិត ហើយលោកពិតឈ្នះពិតប្រាកមែន។

លោក ញ៉ាង ខាន់ នាយកផ្នែកអភិវឌ្ឍន៍ អាជីវកម្មនៃក្រុមហ៊ុន ជីបម៉ុង គ្រុប បានថ្លែងយ៉ាងថា «ថ្ងៃនេះក្រុមហ៊ុនមានកតិ្តយសរៀបចំកម្មវិធីយករង្វាន់ធំ ជូនដល់អតិថិជនដែលមានសំណាងដោយផ្ទាល់ ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាធ្វើការថ្លែង អំណរគុណដល់អតិថិជន ក៏ដូចជាដេប៉ូចែកចាយក្នុងខេត្តកំពង់ចាម ដែលតែងតែគាំទ្រផលិតផលដែកថែបអ៊ីតាលីម៉ាក វី តាំងពីដើមរហូតមក។ ក្រុមហ៊ុននឹងបន្តខិតខំប្រឹងប្រែង ក្នុងការផ្តល់ជូននូវអ្វីដែលល្អ ក៏ដូចជាកម្មវិធីពិសេស និងលើកម្ពស់សេវាកម្ម ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ឱ្យកាន់តែប្រសើរ»។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី២២ ខែកក្កដាកន្លងមក ក្រុមហ៊ុនបានរកឃើញម្ចាស់រង្វាន់រថយន្ត Ford Ranger 2018 សម្រាប់ឆមាសទីមួយ ដែលការចាប់ឆ្នោតប្រព្រឹត្តិ ទៅក្នុងកម្មវិធីប្រដាល់ភេសជ្ជៈ Wurkz ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍។ សន្លឹកឆ្នោតមានឈ្មោះ អ៊ាន លាង អាសយដ្ឋានមកពីខេត្តកំពង់ចាម និងជាអតិថិជនប្រើប្រាស់។

សម្រាប់អតិថិជនដែលពុំទាន់ទទួលរង្វាន់ អាចធ្វើការជាវដែកថែបអ៊ីតាលីម៉ាក វី ចាប់ពីកន្លះតោនឡើងទៅ ដើម្បីទទួលបានសន្លឹកឆ្នោត សម្រាប់ផ្សងសំណាងយករង្វាន់ជាច្រើន ជារៀងរាល់ខែដូចជា៖ ម៉ូតូ Zoomer X​​ ទូរសព្ទដៃ iPhone 8 Plus​​ និងស្រាបៀរ Barrley Black មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានរង្វាន់ធំរថយន្ត Ford Ranger ២០១៨ ចំនួនមួយគ្រឿងទៀត នៅរង់ចាំលោកអ្នក សម្រាប់ឆមាសទី២ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូ ឆ្នាំ២០១៨ នេះផងដែរ៕