(ភ្នំពេញ)៖ ក្រសួងចំនួន៣ រួមមានក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន២ រួមមានអង្គការ Les't Do it និង អង្គការ GoGreen Cambodia នឹងរៀបចំ «ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨» ក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត»។ នេះបើតាមតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ។

ដើម្បីចូលរួមទិវានេះ ក្រសួងអប់រំបានជំរុញឲ្យប្រធានមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយ និងរៀបចំការចាត់តាំងប្រារព្ធទិវានេះ និងដឹកនាំធ្វើអនាម័យសម្អាត រើសសំរាម ពិសេសថង់ប្លាស្ទីក ឬប្រអប់ស្នោ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អង្គភាព និងទីធ្លាសាធារណៈ៕