(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គ.ជ.ប បានស្នើយោបល់ពីភាគីពាក់ព័ន្ធ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គ.ជ.ប បានបញ្ជូនសំណើរសុំពិនិត្យ និងផ្ដល់យោបល់លើ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យភាគីពាក់ព័ន្ធនានារួចហើយ ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុន នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។

គ.ជ.ប បានសង្កត់ធ្ងន់ថា «ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជូនការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីនេះ មក គ.ជ.ប វិញយ៉ាងយូរ ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨»។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖