(ភ្នំពេញ)៖ ការសម្តែងថ្មីស្រឡាងរបស់ណាហ្គាវើលដ៍ ឬព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌វគ្គ២ថ្មី បានមកដល់ហើយ នៅសាលមហោស្រព NABA នៅណាហ្គាទី២។ ការសម្តែងដែលអនុញ្ញាតឲ្យសាធារណជនចូលទស្សនា ដោយសេរីនេះ គឺជាការសម្តែងវគ្គទីពីរ ដែលផ្តល់ជូនពីរៀងរាល់ថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ ចាប់ពីរាត្រីថ្ងៃស្អែក រហូតដល់ថ្ងៃទី២៣ ខែកញ្ញា។ ក្លាយជាទស្សនិកជនដំបូង ដែលមកទស្សនាការ សម្តែងដ៏ប្លែកអស្ចារ្យនេះ នៅណាហ្គាទី២។

ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌វគ្គទី២នេះ ចូលរួមសម្តែងដោយអ្នកសម្តែងអន្តរជាតិ ដ៏មានទេពកោសល្យមកពីប្រទេសកម្ពុជា រុស្ស៊ី កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីន នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ក្រៅពីការសម្តែងសិល្បៈដ៏អស្ចារ្យ ក៏មានការសម្តែងចម្រៀងបែបក្លាស៊ីកដ៏ទាក់ទាញផងដែរ ដែលនឹងធ្វើឲ្យទស្សនិកជនគ្រប់វ័យ ទទួលបាននូវអារម្មណ៍រំភើបរីករាយមិនអាចបំភ្លេចបាន។

ឆាកសម្តែងថ្មីរបស់ណាហ្គាវើលដ៍វគ្គ២នេះ ត្រូវបានតុបតែងតាមរចនាបថដ៏ទាន់សម័យ ខណៈអ្នកសម្តែងមកពីប្រទេសរុស្ស៊ីពីររូប នឹងបង្ហាញនូវការសម្តែងជាមួយភ្លើងអិលអ៊ីឌីចម្រុះពណ៌ដ៏ប្លែក ដែលអ្នកមិនធ្លាប់ឃើញពីមុន! ការសម្តែងដែលមាន៤៥នាទីនេះ ចាប់ផ្តើមពីម៉ោង០៧៖៣០យប់ ពីរៀងរាល់ថ្ងៃពុធ ដល់អាទិត្យ នៅសាលមហោស្រព NABA ដែលបើកទ្វារស្វាគមន៍ចាប់ពីម៉ោង៧យប់។ សាលមហោស្រព NABA ផ្តល់ជូនជាង១,០០០កៅអី រៀងរាល់រាត្រី មកមុន បានមុន! ទស្សនាដោយសេរី!

មុនទស្សនាការសម្តែងវគ្គ២នេះ លោកអ្នកអាចមកពិសាប៊ុហ្វេពេលល្ងាច២នាក់ គិត១នាក់ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាទី ២) នៅជាប់សាលមហោស្រព NABA ចាប់ពីម៉ោង០៥៖៣០ ល្ងាចដល់០៧៖៣០យប់។ ៣៣ដុល្លារប៉ុណ្ណោះ សម្រាប់២នាក់! សូមអញ្ជើញមកពិសាប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រ នៅភោជនីយដ្ឋានប៊ុហ្វេវែងជាងគេ ក្នុងរាជធានីភ្នំពេញ។ រីករាយតាមចិត្ត!

ហើយបន្ទាប់ពីទស្សនាការសម្តែង ពុកម៉ែបងប្អូនទាំងអស់អាចទៅញ៉ាំការ៉េម នៅភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដីណាហ្គាទី២) តម្លៃ១ដុល្លារប៉ុណ្ណោះ ក្នុងមួយស្លាបព្រា ឬទៅជាវនំសែនព្រះខែ នាំលាភកំពូលរសជាតិ របស់ណាហ្គាវើលដ៍នៅភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace និង Hall of Golden Chimes ក៏បាន ។

នំសែនព្រះខែ ដែលណាហ្គាវើលដ៍ដាក់លក់ មានរសជាតិគ្រាប់ឈូកស រសជាតិស្លឹកតើយ ព្រមទាំងរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិច ជាមួយសណ្តែកក្រហមដែលគ្មានស៊ុត ឬមានស៊ុតពីរ និងត្រូវបាន វេចខ្ចប់ក្នុងប្រអប់ពណ៌មានដ៏ស្រស់ស្អាត ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូពាណិជ្ជកម្ម និងអ្នកជាទីស្រឡាញ់របស់អ្នក។

សូមជាវនំសែនព្រះខែ ឲ្យបានមុនថ្ងៃទី ១៤ កញ្ញា ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ឬទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្ម៉ង់នំ ៥០ ប្រអប់ ឬលើសពីនេះ។ ទទួលយកនូវបទពិសោធន៍ ដ៏រីករាយក្នុងឱកាសបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍៕

ទស្សនាការសម្តែងសិល្បៈចម្រុះពណ៌ដ៏អស្ចារ្យ ចាប់ពីថ្ងៃទី១ កញ្ញាតទៅ

ជួបជាមួយអ្នកសម្តែងអន្តរជាតិ មកពីជុំវិញពិភពលោក

ជាវនំសែនព្រះខែនាំលាភ របស់ណាហ្គាវើលដ៍បញ្ចុះតម្លៃ ២០% រហូតដល់ថ្ងៃទី១៤ កញ្ញា