(ភ្នំពេញ)៖ ដើម្បីសម្រួល និងកាត់បន្ថយការស្តីបន្ទោសដល់កូនៗ ដែលរៀនមិនពូកែ ឬមិនអាចប្រឡងជាប់ ដោយសារកត្តាសុខភាពផ្លូវកាយ និងផ្លូវចិត្ត សាលារៀនខូលីងវូដភ្នំពេញ (CSPP) បានសហការជាមួយក្រុមវេជ្ជបណ្ឌិតដែលមានឯកទេសផ្នែកកុមារ និងយុវជនក្រោមអាយុ១៨ឆ្នាំ ឱ្យជួយពិនិត្យនិងតាមដានសុខភាពរបស់សិស្សានុសិស្សនៅ CSPP ដោយឥតគិតថ្លៃ។

តាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិតឯកទេសមកពីមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូកបានឱ្យដឹងថា កុមារខ្លះមានបញ្ហាភ្នែក ឬរលាកច្រមុះឬមានអាចម៍ត្រចៀកច្រើន តែឪពុកម្តាយឬអាណាព្យាបាលពុំបានចាប់អារម្មណ៍ ធ្វើឱ្យកុមារទាំងនោះជួបប្រទះការលំបាកក្នុងការសិក្សា ហើយជាលទ្ធផលពុំអាចធ្វើឱ្យពួកគាត់ទទួលបាននិទ្ទេសល្អឡើយ រីឯឪពុកម្តាយឬអាណាព្យាបាលវិញចេះតែគិតបារម្ភថាកូនៗរបស់ខ្លួនរៀនខ្សោយ។

ដូចនេះ ដើម្បីជួយសិស្សានុសិស្សទាំងអស់ឱ្យទទួលបានចំណេះដឹងអប់រំពិតប្រាកដ តាមរយៈគ្រូបង្រៀនឆ្នើមៗគ្រប់កម្រិត និងវិន័យតឹងរឹង CSPPចាប់ផ្តើមបន្ថែមនូវកម្មវិធីថ្មីមួយទៀតគឺផ្តល់ការអប់រំការពារសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តដោយឥតគិតថ្លៃ ជាពិសេសអប់រំអំពីការបរិភោគចំណីអាហារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់មានកាយសម្បទាមាំមួននិងរៀនពូកែ ចាប់ពីឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នេះតទៅ។

ទទួលពាក្យចូលរៀនជារៀងរាល់ថ្ងៃ! ចូលរៀន៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨! សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖
*ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២
*អាសយដ្ឋាន៖ អគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំងនិងអង់តែនទួលគោក នៅជាប់អតីតមជ្ឈមណ្ឌលទួលគោក)