​(​ភ្នំពេញ)៖ ​ក្រុមហ៊ុន Comasia Limited បានរៀបចំពិធីតាំងពិព័រណ៍ទំនិញ ធំជាងគេបង្អស់ ដែលតែងប្រព្រឹត្តទៅ ក្នុងអំឡុងពីរសប្តាហ៍ចុងក្រោយ រៀងរាល់ខែតុលា នៅទីក្រុងហុងកុង គឺជាទីផ្សារសំខាន់បំផុតមួយ នៅក្នុង​តំបន់សម្រាប់ការជាវ​​នូវវត្ថុអនុស្សាវរីយ៍ ​កាដូពិសេសៗ គ្រឿងបរិក្ខារផ្ទះ ប្រដាប់ប្រដាផ្ទះបាយរបៀប​របបរស់នៅ សម្ភារៈ​ក្មេងលេង ហ្គេមកំសាន្ត និង សម្ភារៈការិយាល័យ ដោយក្នុងនោះសម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនមួយឈ្មោះថា ហេង អេស៊ា របស់ប្រទេសកម្ពុជា ក៏បានបង្ហាញវត្តមាន នៅក្នុងពិព័រណ៍លំដាប់អន្តរជាតិនេះដែរ ខណៈមានចំនួនជាង១៣០ប្រទេសឯណោះចូលរួម​។

​កម្មវិធីឆ្នាំ ២០១៧ បានប្រមូលផ្តុំអ្នកទិញជិត ៥០,០០០ នាក់មកពីជាង ១៣០ ប្រទេស និងតំបន់។ ជាមួយ ស្តង់ពិព័រណ៍ចំនួន ៥,៣១៥ ដែលរួមមានសហគ្រិនជាង ៤,០៨៥ មកពីជាង ៣០ ប្រទេស និងតំបន់បានបង្ហាញ ខ្លួនក្នុងអំឡុងកម្មវិធីទាំងប្រាំពីរថ្ងៃ។ កម្មវិធីឆ្នាំ ២០១៨ ក្នុងពេលឆាប់ៗនេះ នឹងប្រព្រឹត្តទៅជាពីរដំណាក់ គឺ​នៅចន្លោះថ្ងៃទី ២០-២៣ និង ២៧-២៩ ខែតុលាឆ្នាំ ២០១៨ នៅឯមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍ហុងកុង លំដាប់ពិភពលោក ជាមួយនឹងការបែងចែកប្រភេទ ផលិតផលកាន់តែប្រសើរជាងមុនទៅទៀត ទៅជា ការតាំងពិព័រណ៍ផលិតផល ដែលមានប្រធានបទខុសៗគ្នា​ ចំនួនប្រាំពីរកម្មវិធី។

លោក Ajinveat Vhongthong ​ជាអ្នកគ្រប់គ្រងគម្រោងការងារជាន់ខ្ពស់ នៃក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO)​ ពិធីតាំងពិព័រណ៍ខែតុលា នៅទីក្រុងហុងកុងរបស់ Comasia ត្រូវបានរំពឹងទុក ជាគោលដៅស្វែងរកប្រភពទំនិញ ដ៏ល្អបំផុតសម្រាប់អ្នកជំនួញ និងអ្នកទិញពីប្រទេសកម្ពុជា ដោយវានឹងដាក់បង្ហាញនូវផលិតផល​នៅអាស៊ី ដែលមានគុណភាពខ្ពស់ និងរចនាបថសម្បូរបែបជាច្រើនប្រភេទ រួមមានគ្រឿងបរិក្ខារផ្ទះ សម្ភារៈក្មេងលេង កាដូអនុស្សាវរីយ៍ គ្រឿងតុបតែងខ្លួន និងសម្ភារៈផ្គត់ផ្គង់តម្រូវការរស់ នៅផ្សេងៗ។

លោកបន្តថា កម្មវិធីបួនដំបូងនឹងប្រព្រឹត្ត ទៅនៅទីតាំងរួមគ្នានៅថ្ងៃទី ២០ ដល់ ២៣ ខែតុលាឆ្នាំ ២០១៨ ហើយនឹង ឆ្លុះបញ្ចាំងនូវផ្នែក ផលិតផលចំនួនបួន ដែលមានឈ្មោះថា Asian Gifts & Premiums Show, Asian Housewares & Kitchen Show, Asian Toys & Games Show និង Asian Festive, Christmas & Seasonal Show។ បួនថ្ងៃបន្ទាប់ក្នុងចន្លោះថ្ងៃទី ២៧-២៩ ខែតុលាឆ្នាំ ២០១៨ ប្រភេទទំនិញចំនួនបីទៀតនឹងដាក់តាំង បង្ហាញក្នុងផ្នែក Asian Gifts & Travel Goods Show, Asian Stationery Show និង Asian Sanitary & Bathroom Accessories Show។

​សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ច លូតលាស់លឿនបំផុតលំដាប់ទីប្រាំមួយ ក្នុងពិភពលោកជាមួយការកើនឡើង GDP ចំនួនប្រាំបីដង ក្នុងអំឡុងពេលពីរទសវត្សចុងក្រោយនេះ រហូតដល់ ២២.១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។ ជាមួយនឹងចំនួនប្រជាជនជាង ១៦.២ លាននាក់ ការកើនឡើងចំណូល ដែលអាចប្រើប្រាស់បាន និងការលេចឡើង កាន់តែច្រើននូវប្រជាជនថ្នាក់កណ្តាល អតិថិជនកម្ពុជា កាន់តែច្រើនឡើងបានចាប់ផ្តើមជ្រើសយកផលិតផលដែលមានគុណភាពខ្ពស់។

តម្រូវការអតិថិជន ដែលកាន់តែកើនឡើងរបស់ប្រទេសកម្ពុជា ក៏បានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងតួ​លេខ នាំចូលរបស់ប្រទេស ផងដែរ។ ក្នុងឆ្នាំ ២០១៦ ប្រទេសកម្ពុជាបាននាំចូលទំនិញ ដែលមានតម្លៃសរុបជាង ១៤.៥ ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន ៥.៣% ប្រៀបធៀបនឹង ១០.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១១។ ក្នុងចំណោមប្រទេសនាំចូលធំជាងគេទាំង ១០ ចំនួនប្រាំបួន គឺមកពីប្រទេសជិតខាងនៅអាស៊ី រួមមាន ចិន ថៃ វៀតណាម សឹង្ហបុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ទាក់ទងនឹងប្រភេទផលិតផល ការនាំចូលគ្រឿងបរិក្ខារផ្ទះ គ្រឿងសង្ហារឹមនិងប្រដាប់ប្រដាផ្ទះបាយបាន កើនឡើង យ៉ាងឆាប់រហ័សពីចំនួន ៨៥.៩ លានដុល្លារ (៧៤.៣%) ក្នុងឆ្នាំ ២០១៦ ទៅឆ្នាំ ២០១៧ (សរុបចំនួន ២០១.៤ លានដុល្លារ) ខណៈពេលដែលសម្ភារៈក្មេងលេងនិងហ្គេមកំសាន្តបានកើនឡើងពី ១៩.៤ ពាន់លាន ដុល្លារក្នុងឆ្នាំ ២០១៦ ទៅកាន់ ២៣.២ លានដុល្លារក្នុងឆ្នាំ ២០១៧។ កំណើនបន្តត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០១៨។

ក្នុងឆ្នាំនេះម្តងទៀតអ្នករៀបចំកម្មវិធីនឹងបន្តផ្តល់ជូននូវការលើកទឹកចិត្តសម្រាប់អ្នកទិញដ៏ទាក់ទាញ ដើម្បី​បង្កើនវត្តមានអ្នកចូលរួម។ អ្នកទិញនៅក្រៅប្រទេស ដែលបានចុះឈ្មោះមុនអាចចួលរួម កម្មវិធីឧបត្ថម្ភពិសេសសម្រាប់អ្នកទិញ ដើម្បីមានឱកាសទទួលបាននូវទឹកប្រាក់ជាង៤,៦០០ដុល្លារហុងកុង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ពួកគេមក កាន់កម្មវិធី៕