(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រី នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរាជរដ្ឋាភិបាល ស្តីពី «ការពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហានេះ។

កម្មវិធីនឹងធ្វើឡើងរយៈពេល៣ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប អគារថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធិសាសនបណ្ឌិត្យ។

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖