(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ការបើកសម្ពោធដំណើរការ ធនាគារប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) សាខាផ្សារទំនើបអ៊ីអន២ សែនសុខ ធនាគារ ប្រៃសណីយ៍កម្ពុជា ​នឹងរៀបចំកម្មវិធីប្រកួតគូរគំនូរ សម្រាប់កុមារ ក្រោមការឧបត្ថម្ភ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។​

ការប្រកួតនេះ នឹងស្វែងរកអ្នកឈ្នះចំនួន៣នាក់ រួមមាន៖

* អ្នកឈ្នះទី១៖ ទទួលបានរង្វាន់សរុប ១,០០០​ដុល្លារអាមេរិក
* អ្នកឈ្នះទី២៖ ទទួលបានរង្វាន់សរុប ៥,០០​ដុល្លារអាមេរិក
* អ្នកឈ្នះទី៣៖ ទទួលបានរង្វាន់សរុប ៣០០​ដុល្លារអាមេរិក​។

ចំនួន៥០% នៃរង្វាន់សរុបជាសាច់ប្រាក់សុទ្ធ និង៥០%ទៀត គឺជាប័ណ្ណតម្លៃ សម្រាប់មាតាបិតាប្រើ ដើម្បីទិញផលិតផលធានារ៉ាប់រង លើគម្រោងការសិក្សា ក្នុងការការពារហិរញ្ញវត្ថុ សម្រាប់បុត្រធីតារបស់គាត់។

ដើម្បីចូលរួមកម្មវិធីនេះ មាតាបិតា ឬ អាណាព្យាបាល សូមនាំបុត្រធីតាក្រោមអាយុ១២ឆ្នាំ របស់ខ្លួនមកចុះឈ្មោះ យកក្រដាសគូរគំនូរ ពីបុគ្គលិក ធនាគារ ប្រៃសណីយ៍កម្ពុជា នៅធនាគារ ប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) សាខាផ្សារទំនើបអ៊ីអន២ សែនសុខ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨៕