(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺស ខេមបូឌា និង Net Guardians​ ដែលជាក្រុមហ៊ុនទទួលពានរង្វាន់ផ្នែកបចេ្ចកវិទ្យាហិរញ្ញវត្ថុប្រទេសស្វីស ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ រៀបចំសិក្ខាសាលា ក្រោម​ប្រធានបទ ការការពារទុកជាមុននូវការលួចបន្លំក្នុងយុគសម័យទិន្នន័យធំ (Big Data) និងការគ្រប់គ្រងដោយ ប្រព័ន្ធម៉ាស៊ីន (Artificial Intelligence) មកធ្វើកិច្ចពិភាក្សា ដើម្បី​ធ្វើឲ្យប្រសើរឡើងនូវការការពាររបស់ធនាគារ លើរាល់ហានិភ័យទាក់ទង​ការលួចបន្លំតាមរយៈប្រព័ន្ធឌីជីថល ក្នុងប្រទេសកម្ពុជា។

​លោក ​តាំង បូរ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន ហ្វឺស ខេមបូឌា បានឲ្យដឹង ក្រុមហ៊ុន ហ្វឺស ខេមបូឌា បានបង្កើតឡើងនៅឆ្នាំ២០០២ ហើយត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុន System Integration លំដាប់ថ្នាក់ទី១ ក្នុងកម្មវិធីជាច្រើនលើទីផ្សារកម្ពុជា ដោយបានធ្វើការជាច្រើន ជាមួយស្ថាប័នធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ តាមរយៈការផ្គត់ផ្គង់ end-to-end solutions, ការគាំពារគម្រោង និងការអនុវត្តនូវប្រព័ន្ធសុវត្ថិភាពលើការទូរទាត់លុយ (secure payment system environment), និងការធ្វើឲ្យប្រសើរបំផុតនូវដំណើរការប្រព័ន្ធដែលឆ្លើយតបនឹងការបត់បែន នៃតម្រូវការរបស់អាជីវកម្មបានយ៉ាងឆាប់រហ័ស។​

បើតាមនាយកប្រតិបត្តិរូបនេះ ក្រុមហ៊ុន ហ្វឺស ខេមបូឌា កំពុងតែបន្តពង្រឹងទីផ្សាររបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសហការជាមួយដៃគូរសំខាន់ៗ ដែលមានជំនាញដូចជា Net Guardians ដើម្បីធ្វើការផ្គត់ផ្គង់គម្រោងរបស់យើងឲ្យទាន់ពេលវេលា ជាមួយនឹងគុណភាពខ្ពស់ និងសមស្របតាមថវិកា ជូនអតិថិជន។

ដោយឡែក Ne​t Guardians គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ផ្នែកបចេ្ចកវិទ្យាហិរញ្ញវត្ថុប្រទេសស្វីស ហើយមានអតិថិជនកំពុងតែកើនឡើង ជាង២០ប្រទេស។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ហើយបានដោះស្រាយជូនធនាគារលើពិភពលោក ពីលំដាប់ថ្នាក់ទី១ ដល់ទី៣ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មផ្នែកហិរញ្ញវត្ថុ។

NetGuardians មាន Risk Platform ដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដូចជា machine learning, big data និង artificial intelligence ដើម្បីការពារ ការក្លែងបន្លំដែលកើតឡើងក្នុងពេលវេលា ជាក់ស្តែង ឆ្លងកាត់តាមចំនួននៃប្រតិបត្តិការអាជីវកម្មរាប់បញ្ចូលទាំងការប្រើប្រាស់ ប្រព័ន្ធធនាគារចល័ត និងអេឡិចត្រូនិច, ការបន្លំក្នុងស្ថាប័ន, ការបន្លំលើការទូរទាត់ និងការលួចតាមរយៈ SWIFT​។

​ក្រុមហ៊ុននេះ មានទីស្នាក់ការធំនៅប្រទេស​ស្វីស ហើយមានការិយាល័យនៅតាមប្រទេសមួយចំនួនដូចជា ប្រទេសស៊ីងហ្គាពួរ, កេនយ៉ា និងប៉ូឡូញ។ ក្រុមហ៊ុន NetGuardians ត្រូវបានទទួលស្គាល់ជា Gartner Cool Vendor ក្នុងឆ្នាំ២០១៥ និងជា Chartis RiskTech 100 Vendor ក្នុងឆ្នាំ២០១៨។

លោក Peter Marini ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ក្រុមហ៊ុន Net Guardians បានឲ្យដឹងថា ​ការលួចបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Fraud) ត្រូវបានរំពឹងទុកថា នឹងកើនឡើងដល់​៦ពាន់កោដិដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១។ ដូច្នេះ​យើងសង្ឃឹមថា ជំនាញឯកទេសដែលក្រុមហ៊ុន NetGuardians មាននឹងធ្វើឲ្យមានឥទិ្ធពលវិជ្ជមាននៅក្នុងតំបន់ ហើយក្រុមហ៊ុន ហ្វឺស ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ នៅក្នុងតំបន់ដែលយើងជឿជាក់ថា នឹងអាចសម្រេចការងារជាមួយយើងបានជោគជ័យ ក្នុងការជួយស្ថាប័នធនាគារក្នុងការប្រយុទ្ធប្រឆាំងនឹងការបន្លំ ជាមួយនឹងដំណោះស្រាយដ៏មានប្រសិទ្ធិភាព។

អតិថិជនដែលក្រុមហ៊ុន NetGuardians កំពុងធ្វើការជាមួយតាំងពីឆ្នាំ​២០០៦ គឺធនាគារ អេស៊ីលីដា ដោយប្រើប្រាស់នូវកម្មវិធី Risk Platform ដើម្បីកាត់បន្ថយហានិភ័យ នៃការលួចបន្លំតាមប្រព័ន្ធឌីជីថល​។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងមកកាន់ លោក កូយ ចំណាប់, ក្រុមហ៊ុនហ្វឺស ខេមបូឌា តាមរយៈលេខទូរស័ព្ទ ០១២២២៨៩៥៦ ឬ អ៊ីម៉ែល [email protected]