(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី ​នៃសាធារណរដ្ឋ​បេឡារុស​លោក សឺហ្គៃ រូម៉ាស់ (Sergey Rumas) បានចូលរួមអបអរសាទរ​​​ចំពោះជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងការបោះ​ឆ្នោតជ្រើសតាំង តំណាងរាស្រ្ត​ឆ្នាំ២០១៨។ នេះបើតាមលិខិត​មួយច្បាប់​ផ្ញើ​ជូន​​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងលិខិតនោះ​លោក សឺហ្គៃ បានបន្ថែមថា «សាធារណរដ្ឋ​បេឡារុស ពិតជាអារម្មណ៍​ក្នុងការពង្រីក​កិច្ច​សហប្រតិបត្តិការ​បេឡារុស​-​កម្ពុជា ឲ្យកាន់តែទូលំទូលាយ​ថែមទៀត ជាពិសេសនោះ​គឺក្នុងវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌​របស់ប្រទេស​កម្ពុជា»

គួរជម្រាបថា នៅលទ្ធផល​ផ្លូវការ នៃការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ​គ.ជ.ប បាន​ប្រកាសថា គណបក្ស​​ប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រ​៤,៨៨៩,១១៣ ក្នុងចំណោម​សន្លឹកឆ្នោតផ្លូវការ​ចំនួន៦,៣៦២,២៤១សន្លឹក ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ​​​​អាសនៈទាំង​១២៥ នៅក្នុង​រដ្ឋសភាជាតិ៕