(ភ្នំពេញ)៖ ភាពហូរកញ្ជ្រៀវរបស់តន្រ្តី⁣ទេសចរណ៍⁣ហ្សូរ៉ាស់ បាន⁣⁣ ត្រឡប់មកវិញហើយ ក្នុងទឹកដីទីរួម ខេត្តតាកែវ ថ្ងៃទី០១ ខែកញ្ញា ⁣ ឆ្នាំ២០១៨ខាងមុខនេះ។ មហាជននៅតាមបណ្ដាខេត្ត ក្រុង រាជធានី អាចរីករាយទស្សនាយ៉ាងរីករាយ ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងដ៏ល្បីជាច្រើនរូប ប្រចាំប្រទេសកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក ព្រមទាំងចូលរួមទស្សនានូវទស្សនីយភាពចម្លែកអារម្មណ៍ អមដោយក្បាច់រាំ រស់រវើក ផ្សេងៗពីគ្នា។

លើសពីនោះក្នុងឱកាសប្រគុំតន្ដ្រី «វស្សានាំសំណាងរបស់ភេសជ្ជៈ ប៉ូវកម្លាំងហ្សូរ៉ាស់» នឹងធ្វើការចាប់ឆ្នោតលើកទី១​ ដែលបានផ្តល់នូវអ្វីដែលអស្ចារ្យមិនធ្លាប់មានគឺការចែករង្វាន់ម៉ូតូ​ Zomer X ទូរស័ព្ទ​ ធុងទឹកកក កង្ហា និង ភេសជ្ជៈ​ ហ្សូរ៉ាស់រាប់រយកេស ដោយបន្ថែមពីលើរង្វាន់ក្រោមក្រវិលកំប៉ុង ដែលកំពុងមានស្រាប់។​ រាល់ការជាវភេសជ្ជៈ ហ្សូរ៉ាស់លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទ្វេដង។

នៅក្នុងការប្រគំតន្រ្ដីទេសចរណ៍ខ្នាតធំ មហាជនបានរីករាយទស្សនាជាមួយការសម្ដែង របស់តារចម្រៀងប្រចាំផលិតកម្មសាន់ដេ មានដូចជា លោក ឆាយ វីរៈយុទ្ធ, កញ្ញា សុខ ពិសី, កញ្ញា យូរី, នាយ ចឺម, លោក សុខ រក្សា, កញ្ញា វិរៈនិច្ច, លោក បូទី,កញ្ញា Zonya ,លោក ជ័យ សុវ៉ាត និង រ៉ា បូទី ។

ការប្រគំតន្រ្ដីនេះ ចាប់ផ្ដើមវេលាម៉ោង ៦ល្ងាច និងចាប់ផ្តើមផ្សាយផ្ទាល់នៅវេលាម៉ោង៨យប់តទៅ ស្ថិតនៅបរិវេណផ្សារថ្មី បុរីរស្មី ជិតរង្វង់មូលព្រះនរាយ៍ ខេត្តតាកែវ។ កាន់តែពិសេសលោកអ្នក អាចទស្សនា យ៉ាងជក់ចិត្ត និងត្រជាក់ភ្នែក តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News,​ App Fresh News និង Facebook ធំៗចំនួន៦ រួមមាន៖ Facebook Zorus, Facebook Sunday, Facebook Fresh News, Youtube និង នៅលើគេហទំព័រ Fresh News។
ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ជាភេសជ្ជៈតែមួយគត់ដែលចម្រាញចេញពីមេីមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រេីនមុខ