(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០១២គ្រឿង រកឃើញល្មើសច្បាប់៤៥៧គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ១៤៤គ្រឿង និងផាកពិន័យ៣១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៦៧គ្រឿង, អប់រំ៨៤គ្រឿង និងផាកពិន័យចំនួន២៥៦គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៩,៧៦៧គ្រឿង រកឃើញយានយន្តល្មើស៤,៦២១(ម៉ូតូ៤១%) ក្នុងនោះអប់រំ១,៨៦១គ្រឿង និងផាកពិន័យ២,៧៦០គ្រឿង៕