(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០នាទីរសៀល មានករណីរថយន្តបាញ់បេតុងរបស់ក្រុមហ៊ុន GL Concrete បានថយមកប៉ះបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន១ដើម នៅបន្ទប់ភ្លើង លេខ P663-F1 ដែលមានទីតាំងស្ថិតនៅ៖ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការផ្លាស់ប្តូរបង្គោលថ្មី នៅទីតាំងខាងលើ និងពុំមានការដាច់ចរន្តអគ្គិសនីទេ៕